ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផ្លូវបេតុងមួយខ្សែក្លាយជាទីលានចាក់សំរាមកំពុងប្រឈមយ៉ាងខ្លាំងដល់សុខភាព និងបរិស្ថាន

ភ្នំពេញ៖ ចិញ្ចើមផ្លូវបេតុងមួយខ្សែ មានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកំពុងក្លាយជាទីលានចាក់សំរាម ស្ទើរក្លាយជាកូនភ្នំមួយទៅហើយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន សោភ័ណ្ឌភាព រាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ ។

អ្នកធ្វើដំណើរបានរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន មិនគួរបណ្តែតបណ្តោយ ឲ្យកន្លែងដ៏ស្រស់ស្អាត ឲ្យក្លាយជាកន្លែងចាក់ចោលសំរាមប្រៀប ដូចជាទីលានដាក់សំរាមយ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរ មិនខ្វល់ខ្វាយអើពើ ពីផលប៉ះពាល់ឡើយយ៉ាងណានោះទេ ។

អ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានរិះគន់យ៉ាងចាស់ដៃថា នេះការកង្វះនិងអសមត្ថភាពរបស់អាជ្ញាធរពាក់ព័ន្ធរួមមាន៖ ភូមិ សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ ដែលមិនមានវិធានកាទប់ស្កាត់ ឲ្យបានតឹងរឹងខ្ធាប់ខ្ជួន ទើបនៅលើផ្ទៃនៃទីក្រុងភ្នំពេញ បានក្លាយជាកន្លែងចោលសំរាមគ្មានសណ្តាប់ធ្នាប់បែបនេះ ៕ សុខាសែនជ័យ