ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវសហព័ន្ឋរុស្សីក្បែរមន្ទីរពេទ្យសុខភាពទឹកថ្លា អាជ្ញាធរខណ្ឌសែនសុខជួយមើលផងជិតក្លាយជាកន្លែងដាក់សំរាមយ៉ាងពេញសិទ្ឋិហើយ

ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្សី​ ក្បែរមណ្ឌសុខភាពទឹកថ្លា​ ដែលស្ថិតក្នងភូមិចុងថ្នល់ខាងលិច​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ បាមនខ្លាចទៅជាកន្លែងចាក់សំរាមឡើងគរដូចភ្នំហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ​ ក៏ដូចជាអាជីវករលក់ដូររួមនិងអ្នកធ្វើដំណើរឆ្លងកាត់ បានរិះគន់យ៉ាងខ្លាំងថា ហេតុអីបានជាមិនរកកន្លែងទុកដាក់សំរាមអោយបានត្រឹមត្រូវសោះចឹង ?

ប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរខណ្ឌសែនសុខថា​ គំនរសំរាមដែលគេយកមកចាក់ចោលទាំងនេះបានជះក្លិនស្អុយពាសពេញផ្លូវ ដែលអាចធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វើដំណើរ​ ព្រមទាំងមន្ទីរពេទ្យសុខភាពទឹកថ្លា​ ដែលកំពុងតែមានអ្នកសំរាកព្យាបាលជំងឺផងដែរ។ ​

ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលរស់នៅម្តុំនោះ ក៏ដូចជាអាជីវករផងដែរ​ ដូចជាខ្វះការពិចារណានិងមិនគិតពីសុខភាពខ្លួននិងពលរដ្ឋដទៃឡើយ​ បានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃ ដោយគិតថាក្រុមហ៊ុន​ សិនទ្រី​ និងមកសំអាតវិញដដែល​ គ្មានមិនគិតពីសុខភាពសោះឡើយ។

NKD-36x6_outline

សំណូមពរពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់​ សុំឲ្យអាជ្ញាធរខណ្ឌសែនសុខ​ ជួយពិនិត្យលើបញ្ហានេះផង សុំអោយមានធុងដាក់សំរាមតាមតំបន់អោយបានត្រឹមត្រូវ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ​ដាក់សំរាមអោយបានត្រឹមត្រូវនិងមានសណ្តាប់ធ្នាប់ជៀសវាងការដាក់រាយប៉ាយពេញចិញ្ចើមផ្លូវនោះទេ ៕ ជ្រោយពេជ្រ

image2

image1

image4

image3