ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះ​របង​ចូល​ផ្ទះ​ ប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ​មិន​បាន​សម្រេច ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ចាប់​ប្រគល់​អោយ​សមត្ថ​កិច្ច​ប៉ុ​ស្តិ៏​ភ្នំពេញ​ថ្មី​ ខណៈ​ដែល​រូបគេ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​ ប្រុង​លូច​ទ្រ​ប​សម្បត្តិ​មិន​បាន​សម្រេច​ ។​

​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និ​ង៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ ។​

​ ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ វ៉​ន់​ រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ មិន​ពិត​ ប្រាកដ​ មានស្រុក​កំណើត​ ភូមិ​ត្បែង​ ឃុំ​រលា​ផ្អៀ​ ស្រុក​រលា​ផ្អៀ​ ខេត្តកំពង់ឆ្នាំង​ ។​

​ ​ជន​រង​គ្រោះ​ឈ្មោះ​ ឃុន​ វាសនា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មន្ត្រី​នគរបាល​ នៅ​ក្រសួងមហាផ្ទៃ​ មានស្រុក​កំណើត​ ភូមិ​កោះ​ចំការ​ ឃុំ​បឹង​សាលា​ខាងត្បូង​ ស្រុក​ កំពង់ត្រាច​ ខេត្តកំពត​ ។​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​ ​តាម​សម្តី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​បានលឺ​សំឡេង​ ជនសង្ស័យ​ស្រែកសួរ​ទៅ​ប្រពន្ធ​របស់​ឈ្មោះ​ ណា​ក់​ ដែល​គេ​ហៅ​ក្រៅ​ បង​៨៨​ ស្នាក់​នៅ​ បន្ទប់​ជិត​គ្នា​ថា​ មាន​ឃើញ​ឈ្មោះ​ ពៅ​ ទេ​?​ ពេ​នោះ​ប្រពន្ធ​របស់​គាត់​បាន​ឆ្លើយ​ថា​ មិន​មាន​ ឈ្មោះ​នឹង​ទេ​ ហើយ​រូប​គាត់​ក៏​បាន​ដើរ​ចូល​បន្ទប់​ជួល​វិញ​ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ បាន​ផ្លោះ​របង​ដើរ​ចូល​មក​ប្រុង​លួច​ទ្រ​ប​សម្បត្តិ​ តែ​ត្រូវ​ជន​រង​គ្រោះ​នាំ​គ្នា​ចាប់​ប្រគល់​ អោយ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​តែ​ម្តង​ ។​ ប្រភព​ពី​អ្នក​ជួល​ផ្ទះ​នៅ​ទីនោះ​បាន​និយាយ​ថា​ កន្លង​មក​ពួក​គាត់​ធ្លាប់​បាត់​សម្ភារ​ ដូច​ជា​ កុំ​ព្យួ​ទ​រ័​ ទួ​រ​ស័ព្ទ​ដៃ​ នឹង​សូ​ម្បី​តែ​សត្វ​មាន់​ក៏​ពួក​នេះ​ លួច​យក​ដែរ​ ហើយ​ប្រ​ហែ​ជា​ជនសង្ស័យ​ធ្លាប់​លួច​បាន​ ទើប​ជន​នេះ​មក​ប្រុង​លួច​ទៀត​ តែ​ត្រូវ​ជប់​អន្ទាក់​សម្ថ​កិច្ច​តែ​ម្តង​ ។​

​ ​បច្ចុប្បន្ន​ជន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​ផ្លូវច្បាប់​ ៕​ តុង​ សីហា​

Tong-siha-001-(4)

Tong-siha-001-(5)