ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាដែកធ្លាក់កម្ទេចភ្លើង ឆេះគ្រឿងម៉ាសុីនត្រជាក់ នៅអគារពាណិជ្ជកម្ម RHB កំពុងសាងសង់ថ្មី ចំថ្ងៃភ្ជុំបិណ្ឌធំ

ភ្នំពេញ៖ ផ្សាដែកធ្លាក់កម្ទេចភ្លើង ឆេះគ្រឿងម៉ាស៊ីនត្រជាក់ និងសម្ភារសំណង់នៅអគារពាណិជ្ជកម្ម RHB កំពុងសាងសង់ថ្មីនៅជាន់ទី៣ ជាន់ទី៤ តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវសហពន្ធ័រុស្ស៊ី ភូមិទី៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង២រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។

​តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងសំណង់ កន្លែងកើតហេតុ​។​

​សមត្ថកិច្ចបានឲ្យដឹងថា ដោយសារមានក្រុមជាងចិនផ្សាដែកធ្លាក់កម្ទេចភ្លើង ទើបបង្កឲ្យមានភ្លើងឆាបឆេះឡើងតែម្តង។

ក្នុងកិច្ចប្រតិបត្តិការណ៍ជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានស្មើ៦០ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុង ។

​ការខូចខាត ម៉ាស៊ីនត្រជាក់ចំនួន១២គ្រឿង និងសម្ភារប្រើប្រាស់ជាគ្រឿងសំណង់មួយចំនួនធំ ៕ ជ្រោយពេជ្រ