ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលឆុលទាំងព្រឹក! ខឹងទារលុយម្តាយមិនបានដកដាវសាំម៉ូរៃបម្រុងអារកម្តាយតែមិនបានសម្រេច

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យបែកថ្នាំកាន់ដាវសាំម៉ូរៃភ្ជង់កស្រ្តីជាម្តាយបង្កឲ្យមានការភ្ញាក់ផ្អើលហេតុកាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ ក្នុងផ្ទះម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនអគតិខាងលើបានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀត ឈប់ម៉ូតូមុខផ្ទះមួយសន្ទុះក្រោយមក ក៏ឃើញជនដៃដល់កាន់ដៃសាំម៉ារ៉ៃអូសដៃស្ត្រីជាម្តាយចេញមកក្រៅហើយភ្ជង់ដៃជាប់ករបម្រុង និងចាក់សម្លាប់ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន ។

ភ្លាមៗនោះដែរស្រ្តីជាម្តាយបានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ហើយ ក៏បានរត់ចូលផ្ទះម៉ាស្សាដើម្បីឲ្យគេជួយតែទោះជាយ៉ាងណាជនដៃដល់បានចូលទៅតាមហើយយាដៃបម្រុង និងកាប់សម្លាប់ម្តាយរបស់ខ្លួនចោលក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានកម្លាំងអាវុធហត្ថសហការណ៍ជាមួយនគរបាលខណ្ឌមានជយ័ និងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលបឹងទំពុន២បានចុះជួយអន្តរាគមន៍រំដោះស្ត្រី ដែលជាម្តាយចេញពីកណ្តាប់ដៃជនតិរិច្ឆានបានដោយសុវត្ថិភាព ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធិ ៕ តាឡឺម