ព័ត៌មានទាន់ហេតុការណ៍៖

ពង្រឹងសមត្ថភាពកីឡាករកីឡាការិនីតេក្វាន់ដូឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ ៖ កម្មវិធី HOPE Cambodia Taekwondo 2023 ដោយមានការផ្ដួច ផ្ដើមពីលោក Choi Yong Sok ដើម្បីតម្រង់ទិសកីឡាករកីឡាការិនីវ័យក្មេងឲ្យមាន ប្រសិទ្ធភាពក្រោមប្រធានបទ (Taekwondo Tournament 2016) បានចាប់ផ្ដើមពេញ មួយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នៅក្នុង មជ្ឈមណ្ឌលអគារតេក្វាន់ដូប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិ ។

ការប្រកួតកីឡាតេក្វាន់ដូយុវជននេះគឺដើម្បីរកអត្តពលិកល្អៗត្រៀមសម្រាប់ឆ្នាំ ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ឆ្នាំ២០២៣ ។ កម្ម វិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកជើងខ្លាំងប្រចាំសប្ដាហ៍បន្ទាប់មករកជើងខ្លាំងប្រចាំខែ និងចុងក្រោយរកជើងខ្លាំងប្រចាំឆ្នាំដែលការប្រកួតចុងក្រោយកម្មវិធីនេះត្រូវប្រសិទ្ធនាមថ្មីមួយទៀតថា “Best of The Best” ។

លោក គង់ សក្ខិដា អគ្គលេខាធិការខេម រសហព័ន្ធតេក្វាន់ដូបានឲ្យដឹងថា កម្មវិធី ប្រកួតកីឡាតេក្វាន់ដូស្វែងរកកីឡាករវ័យក្មេងនេះគឺជាគំនិតផ្តួចផ្តើមរបស់ លោកគ្រូ Choi Yong Sok ហើយលោកក៏ជាអ្នកស្វែង រកថវិកាឧបត្ថម្ភដោយខ្លួនឯងដែរ ។ ក្នុង នាមរូបលោកជាគ្រូធំរបស់ប្រទេសកម្ពុជាផ្នែកកីឡាតេក្វាន់ដូ លោក Choi Yong Sok បាននិយាយថា លោកត្រូវធ្វើយ៉ាងណាស្វែងរកអ្នកខ្លាំងអាយុក្រោម១២ឆ្នាំអាយុក្រោម១៤ឆ្នាំប្រភេទអាយុក្រោម១៧ឆ្នាំ និងប្រភេទ អាយុក្រោម១៨ឆ្នាំ ។ ការប្រកួតនេះធ្វើឡើងជារៀងរាល់សប្ដាហ៍និងរៀងរាល់ខែតែ ម្ដង ។ អ្នកខ្លាំងនៃក្លិបតេក្វាន់ដូទាំងអស់អាចចូលរួមប្រកួតបានហើយបើគេមានសមត្ថភាពគេនឹងក្លាយជាអត្តពលិកសម្រាប់ ត្រៀមឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍នេះលោកបានរៀបចំតាំងពីឆ្នាំ២០១៥មកម្លេ៉ះ ។

សម្រាប់ការចាប់ផ្ដើមដំបូងនេះប្រភេទទម្ងន់៣០គីឡូក្រាមប្រភេទអាយុពី៩ ដល់១១ឆ្នាំលេខ១បានទៅកុមារា ហាវ ចំរើន ក្លិបសេរីភាព, លេខ២កុមារាហួរ សុខវាសនា ក្លិបអូឡាំពិក ១ ។ ទម្ងន់៣០គីឡូ ក្រាមប្រភេទអាយុពី៩ទៅ១១ឆ្នាំលេខ១ កុមារា អ៊ុន វិនសុទិដ្ឋា ក្លិបមិត្តភាព, លេខ២ កុមារា កោ គឹមសួរ ក្លិបសេរីភាព ។

ទម្ងន់២៦គីឡូក្រាមប្រភេទអាយុពី៩ ដល់១១ឆ្នាំលេខ១កុមារាជា លីហួរ ក្លិប បុរី១០០ខ្នង, លេខ២កុមារា ថោង រីហ្គែល ក្លិបមិត្តភាព ។ ទម្ងន់៤៩គីឡូក្រាមអាយុ៩ ទៅ១១ឆ្នាំលេខ១កុមារា សែម កក្កដា ក្លិប Family ។ ទម្ងន់៣៣គីឡូក្រាមប្រភេទ អាយុ១២ទៅ១៤ឆ្នាំលេខ១កុមារាឆៃ កាឆាយ ក្លិប Family លេខ២កុមារាស្រ៊ុន ផានិត ក្លិបពោធិ៍សែនជ័យ ។ ទម្ងន់៣៧គីឡូ ក្រាមអាយុ១២ទៅ១៤ឆ្នាំលេខ១កុមារា សំរាំង វិសាល ក្លិបសេរីភាព ។ ទម្ងន់៤១ គីឡូក្រាមអាយុ៩ទៅ១១ឆ្នាំលេខ១កុមារា ជឹម បារមី ក្លិបមិត្តភាព, លេខ ២ កុមារាជា សុវណ្ណរ៉ាត់ ក្លិបសេរីភាព ។ សម្រាប់ការ ប្រកួតដំបូងនេះ គឺធ្វើតែកីឡាករប៉ុណ្ណោះ ៕ ដោយ៖សារីម

13234579_985136381606974_1456441745_o

13235979_985136351606977_580809634_n