ព័ត៌មានទាន់ហេតុការណ៍៖

ពណ៌បៃតងគ្របដណ្តប់លើតារាងផ្សារភាគហ៊ុន (មូលបត្រ) តំបន់អាស៊ី

«ពណ៌បៃតងមានន័យថា ផ្សារហ៊ុន កើនឡើង និងពណ៌ក្រហម ធ្លាក់ចុះ» តារាងពណ៌បៃតង បានគ្របដណ្តប់ស្ទើរតែ ពេញតារាង នៃតម្លៃទីផ្សារ ភាគហ៊ុននៅទ្វីប អាស៊ី ក្នុងពេលដែលការបោះឆ្នោត ពាក់ កណ្តាលអាណត្តិនៅអាមេរិក មានការ ប្រែប្រួល ។ គណបក្សសាធារណរដ្ឋកាន់ អំណាច បន្តគ្រប់គ្រងព្រឹទ្ធសភា ចំណែក គណបក្សប្រជាធិបតេយ្យវិញកំពុងតែឆ្ពោះទៅមុខ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងរដ្ឋសភាអាមេរិក ដូចទៅនឹងអ្វីដែលក្រុមឯកទេសបានលើកឡើង នៅមុនការ បោះឆ្នោត ។

នៅលើទីផ្សារភាគហ៊ុន នាថ្ងៃទី៧ ខែវិច្ឆិកា នេះ តួលេខក្រុមហ៊ុន Hang Seng នៅលើទីផ្សារ មូលបត្រហុងកុង បានកើន ឡើង ១,២ភាគរយ ។ចំណែក តួលេខ ក្រុមហ៊ុន Shanghai Composteនៅទីក្រុងសៀងហៃក៏បានកើនឡើង ០,៣ភាគរយ ផងដែរ ។

ក្រៅពីនេះ តារាងពណ៌ខៀវក៏បាន គ្របដណ្តប់ នៅលើទីផ្សារមូលបត្រ ផ្សេង ទៀតក្នុងតំបន់អាស៊ីក្នុងនោះ មានទីក្រុង តូក្យូ សេអូ៊ល ស៊ីដនី ដោយមានកំណើន ដូចជា ០,៥. 0,៥ និង ០,២ ជាដើម ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិក គិតដល់វេលាថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) គណបក្សប្រជាធិបតេយ្យបាននាំមុខគណបក្សសាធារណរដ្ឋដោយមានអាសនៈ ១៩៦ ចំណែកគណបក្សសាធារណរដ្ឋវិញបានតែ១៨១ អាសនៈប៉ុណ្ណោះ ។ តាម ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក គណបក្ស ប្រជាធិបតេយ្យ នឹងទទួលបានអាសនៈ ២១៨ គឺគ្រប់គ្រាន់ដើម្បីទទួលបានសំឡេងភាគច្រើនជាលើកដំបូងក្នុងសភា ក្រោយ រយៈពេល៨ឆ្នាំកន្លងមក។

ចំណែកនៅព្រឹទ្ធសភាវិញ គណបក្ស សាធារណរដ្ឋ ទទួលបាន៥១អាសន គឺ គ្រប់គ្រងដំបូងភាគច្រើន ចំណែកគណ បក្សប្រជាធិបតេយ្យ ទទួលបានតែ ៤៣អាសនៈប៉ុណ្ណោះ ។ តាមច្បាប់រដ្ឋធម្ម នុញ្ញអាមេរិក គណបក្សនយោបាយ ត្រូវ ការសំឡេងគាំទ្រ ៥១អាសនៈគឺគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា និង ២១៨អាសនៈ ដើម្បីគ្រប់គ្រងសឡេងភាគ ច្រើន នៅក្នុងរដ្ឋសភា៕ ម៉ែវ សាធី