ព័ត៌មានទាន់ហេតុការណ៍៖

ពលករប្រុស ស្រីជាង១០០នាក់បម្រុងឆ្លងដែនខុសច្បាប់ ត្រូវកម្លាំង នគរបាល ប្រឆាំងការ ជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក៩១១ទប់ស្កាត់ យកមកអប់រំ

ប៉ោយប៉ែតៈ ពលករប្រុស ស្រីជាង១០០នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅរកកាងារធ្វើនៅប្រទេសថៃត្រូវកម្លាំង នគរបាល ប្រឆាំងការ ជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាន ខេត្តសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោគ៩១១ទប់ស្កាត់ យកមកអប់រំកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍ចំនួន២គីប៉ុស្តិ៍ជោគជ័យ/ប៉ុស្តិ៍អូរបីជាន់ ឋិតក្នុងភូមិជោគជ័យ និងភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងចុះប្រតិបត្តការ ធ្វើការទប់ស្កាត់ពលករបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅចំណុចខាងលើនោះដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក៩១១អូរបីជាន់។ លោកថា នៅក្នុងការចុះទប់ស្កាត់ពលករប្រុស ស្រីបំរ៉ុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃនោះ កម្លាំងលោកបានទប់ស្កាត់ចំនួនសរុបជាង១០០នាក់ ហើយពលករដែលបម្រុងឆ្លងដែនទាំងនោះ មកពីខេត្តបន្ទាយមានជ័យ/ខេត្តសៀមរាប/ខេត្តកំពងធំ/តាកែវ ។

លោកបញ្ជាក់ថា តាមការបំភ្លឺរបស់ពលករឲ្យដឹងថា ពួកគាត់មានបំណងទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ហើយការឆ្លងដែនរបស់ពួកគាត់គីតាមរយៈមេខ្យល់ គោលបំណងរបស់ពួកគាត់គីធ្វើការងារជាកម្មករសំណង់ និងមួយចំនួនទៀត ទៅធ្វើការជាកម្មករ ចំការដំឡូង ពោត និងចំការអំពៅ ។ ពលករទាំងនោះបានបំភ្លឺថា ពួកគាត់បានឆ្លងដែនតាមច្រករបៀងក្នុងស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកស្វាយចេក ។

លោកបញ្ជាក់ថា ចំពោះពលករទាំងនោះ ក្រោយពីការសាកសួរបំភ្លឺ យើងបានអប់រំណែនាំអំពីគ្រោះថ្នាក់ បញ្ហាប្រឈមនានា ដោយការធ្វើចំណាកស្រុកខុសច្បាប់ និងបានធ្វើកិច្ចសន្យាដល់ពួកគាត់រួច យើងបានឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។

NKD-36x6_outline

ពលករទាំងអស់នោះ បាននិយាយថា ក្នុង១នាក់ ត្រូវបង់ឲ្យមេខ្យល់នាំឆ្លងដែន១៥០០បាតទៅ២០០០បាត គិតជាប្រាក់រៀលពី១៦ម៉ឺនរៀលទៅ២២ម៉ឺនរៀល ។ តែគាត់បញ្ជាក់ថាៈ បានជាសម្រេចចិត្តឆ្លងដែនខុច្បាប់នេះ ដោយសារតែធ្វើប៉ាស្ពរ័មានតម្លៃខ្ពស់ពី៥០០ដុល្លារទៅ៦០០ដុល្លា ម្យ៉ាទៀតកាធ្វើប៉ាស្ពរ័ឆ្លងដែនទៅរកការងារធ្វើស្រប់ច្បាប់នោះ មានរយៈពេលយូរ និងគ្មានលទ្ធភាពទើបសម្រេចចិត្តឆ្លងដែនខុច្បាប់។

បញ្ជាក់បន្ថែមថា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅខាងជើងផ្លូវជាតិលេខ៥ និងខាងត្បូងផ្លូវជាតិលេខ៥តាមច្រករបៀងនិមួយៗពលករប្រុស ស្រីរាប់ពាន់នាក់កំពុងតែកកស្ទះ ពលករខ្លះដេកតាមដុបព្រៃអំពៅ និងដុបព្រៃហាលភ្លៀងហាលសន្សើម ព្រោះខាងភាគីថៃ មិនអនុញ្ញាតឲ្យឆ្លងដែន ចំណែករថយន្តដឹកពលករមួយចំនួន កំពុងដឹកពលករចុះឡើងរកច្រកចេញទៅប្រទេសថៃ ៕ វណ្ណា