ព័ត៌មានទាន់ហេតុការណ៍៖

ពលករ១៤នាក់ចោទក្រុមហ៊ុនស៊ីអិលសឹបផ្លាយ មិនគោរពលក្ខខណ្ឌការងារ និងប្ដឹងទាមទាប្រាក់ដែលចំណាយលើក្រុមហ៊ុនតែក្រុមហ៊ុនបដិសេធ

ប៉ោយប៉ែត៖ ពលករខ្មែរ១៤នាក់ ក្នុងនោះស្រី៦នាក់ បានវិលត្រឡប់ពីប្រទសថៃ មកដល់កម្ពុជាវិញហើយតាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតកាលពីរសៀលព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ។

បន្ទាប់ពីក្រុមពលករ ពលការីបូខាងលើបានអះអាងថា ខ្លួនបានឮការផ្សព្វផ្សាយរបស់ក្រុមហ៊ុនខាងលើថា មានការងារល្អៗ ដូចជាចូលធ្វើការខាងផ្នែកគ្រឿងសង្ហារឹម (តុ ទូ )ក្នុងមួយថ្ងៃ៣០០បាត(៣៦.០០០រៀល) រួមទាំងការងារថែមម៉ោង ទើបក្រុមពួកខ្លួនសម្រេចដាក់ពាក្យចូលបម្រើតាមរយះក្រុមហ៊ុនខាងលើ និងចំណាយប្រាក់សម្រាប់ក្រុមហ៊ុនម្នាក់ៗអស់ចាប់ពី៣០០ដុល្លារទៅ៥០០ដុល្លារ។

ពួកគាត់បញ្ជាក់ថា ដោយខាងក្រុមហ៊ុននាំពួកគាត់ទៅប្រទេសថៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅដល់ខេត្តសុរ៉ាតថានី(ថៃ)បម្រើផ្នែករោងចក្រអារឈើទៅវិញ ដោយពួកខ្លួនមិនចេះការងារបែបនេះ ទើបមិនព្រមធ្វើការនៅទីនោះ ហើយក៏ទាក់ទងសុំអន្តរាគមន៍ទៅអង្កការមួយហៅកាត់ (i O M)ប្រចាំនៅប្រទេសថៃដើម្បីជួយអន្តរាគមន៍ពួកគេឲ្យវិលមកកម្ពុជាវិញ ពេលនោះ ពួកគាត់នឹងដាក់ពាក្យបណ្ដឹងទាមទារប្រាក់ដែលចំណាយលើក្រុមហ៊ុន។

បន្ទាប់មកអង្កការខាងលើបានសហការជាមួយអាជ្ញារធរថៃជួយឲ្យពួកគាត់បានវិលមកកម្ពុជា។

NKD-36x6_outline

ទាក់ទិនខាងក្រុមហ៊ុនដែលរងការចោទនេះដែរ លោកឈាង ឆុំ អគ្គនាយកក្រុហ៊ុន CL supply(Cambodia)ប្រាប់តាមទូរស័ព្ទថា ការពិតពលករទាំង១៤នាក់ មិនមែនទៅប្រទេសថៃតាមរយៈក្រុមហ៊ុនលោកឡើយ គឺទៅធ្វើការលើទឹកដីថៃតាមរយៈក្រុមហ៊ុន B.S.R.O.BEST.MANPOWER.CO,LTD។ មិនតែប៉ុណ្ណោះ លោកថា មុនការវិលត្រឡប់របស់ក្រុមពលករបានធ្វើលិខិតសន្យាមួយថា នឹងមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនលោកទៀតផង។

អគ្គនាយកក្រុមហ៊ុនរូបនេះបញ្ជាក់ថា ដើមរឿងដែលធ្វើឲ្យពាក់ព័ន្ធដល់ក្រុមហ៊ុនលោក គឺដោយសារមុនការចាកចេញពីកម្ពុជាទៅប្រទេសថៃ ឈ្មោះផល ដែលជាកូនចៅចាស់របស់គាត់(ឈាង ឆុំ) បច្ចុប្បន្នធ្វើការឲ្យក្រុមហ៊ុនខាងលើ បាននាំពលករទៅស្នាក់ការលោកនៅភ្នំពេញ សុំដេក១យប់ ព្រោះអាណិតពលករខ្លាចខ្វះខាត ហើយពេលពួកគេចេញទៅនាំគ្នាយកនាមប័ណ្ណរបស់លោកម្នាក់១សន្លឹកទើបមានការយល់ច្រឡំ។

អគ្គនាយករូបនេះ បានបញ្ជូនឯកសារឈ្មោះពលករទាំងនេះ ដែលទៅតាមរយះក្រុមហ៊ុមខាងលើជាភស្តុតាងទៀតផងដែរ ៕ វណ្ណា