ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ពលរដ្ឋកាលីហ្វ័រនីញ៉ារងទុក្ខវេទនាដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

ពលរដ្ឋរស់នៅក្នុងស្រុក Paradise ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ជាតំបន់ដែលរង គ្រោះធ្ងន់ជាងគេ ដោយភ្លើងឆេះព្រៃ បានសម្លាប់មនុស្សរាប់សិបនាក់ និងផ្ទះ ជាង១៣ពានខ្នងត្រូវបានភ្លើងឆេះខ្ទេច ហើយពលរដ្ឋ រាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

ស្រុកParadise រងការបំផ្លាញទាំងស្រុង ហើយពលរដ្ឋ ត្រូវភៀសខ្លួនទៅរស់នៅ មជ្ឈមណ្ឌលភៀសខ្លួនបណ្តោះអាសន្ន ក្នុងសភាពខ្វះខាត គ្រប់បែបយ៉ាង ដោយភ្លើងឆេះព្រៃបានបំផ្លាញអ្វីៗទាំងអស់របស់ពលរដ្ឋនៅទីនោះ ។

នៅពេលនេះ មន្ត្រីរដ្ឋាភិបាល រដ្ឋកាលី ហ្វ័រនីញ៉ាបានបញ្ជាក់ថា ភ្លើងឆេះព្រៃ អាចនឹងគ្រប់គ្រងបានទាំងស្រុង នៅថ្ងៃ ទី៣០ខែវិច្ឆិកា ដោយប៉ុន្មានថ្ងៃខាងមុខនេះនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះអាចជួយដល់ក្រុមពន្លត់អគ្គិភ័យឲ្យគ្រប់គ្រង បាន។បុន្តែ គ្រោះអគ្គិភ័យនេះ ទើបតែបាន ពាក់កណ្តាលផ្លូវប៉ុណ្ណោះ ។ មកទល់ពេល នេះមានមនុស្ស ស្លាប់ ជិត៩០នាក់ហើយ និង ១.២០០នាក់កំពុងបាត់ខ្លួននៅ ឡើយ។

សារព័ត៌មាន CNN បានផ្សាយថា ផ្ទះពលរដ្ឋ ជាង ៩៧០០ខ្នងត្រូវភ្លើងឆេះ អស់ទាំងស្រុង ហើយអាចនឹងមានផ្ទះជាច្រើនទៀតត្រូវឆេះ ដោយសារតែភ្លើងឆេះ ព្រៃ ទើបតែបានពាក់កណ្តាលផ្លូវប៉ុណ្ណោះ ។

មន្ត្រីប៉ូលិសស្រុក Butte Kory Honea បានបញ្ជាក់ថា « ភ្លើងឆេះព្រៃ រាលដាល យ៉ាងឆាប់រហ័ស ។ ខ្ញុំមិនមានពាក្យអ្វីដែលអាចរៀបរាប់ពីសកម្មភាពភ្លើងឆេះនោះឡើយ ។ គ្រោះអាសន្ននេះមិនដែលកើត ឡើង ហើយក៏គ្មានអ្នកណាធ្លាប់ឆ្លងកាត់វាដែរ។

ពលរដ្ឋជាច្រើនបាន ត្រូវភៀសខ្លួនទៅ រស់នៅ តំបន់ Chico មានចម្ងាយពីស្រុក Paradise ប្រមាណ ២៤គីឡូម៉ែត្រ ។ ភ្លើងឆេះព្រៃលើកនេះ មានទ្រង់ទ្រាយធំ បំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិក ដោយ មានអ្នកសា្លប់ ច្រើនបំផុតមិនធ្លាប់មាន ។ ចំណែកអ្នកបាត់ខ្លួនក៏បានកើនឡើងផងដែរគឺមានរហូតដល់ទៅ១២៧៦នាក់។ ព្រៃ ឈើជាង ៦០.៥០០ហិកតា ហើយទើបតែ គ្រប់គ្រង បានតែ ៦០ភាគរយប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖