ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងជើងរាប់សិបពាន់នាក់ ធ្វើពិធីមិទ្ទីញប្រឆាំងអាមេរិក

ពលរដ្ឋកូរ៉េខាងរាប់សិបពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញការប្រឆាំងទៅនឹង ការគំរាមកំហែងវាយប្រហាររបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅលើកូរ៉េខាងជើង។

ពលរដ្ឋកូរ៉េខាងជើង គ្រាប់ជាន់ថ្នាក់ បានលើកដៃស្រែក ប្រឆាំងនឹងអាមេរិក។ ពិធីមិទ្ទីញខាងលើកើតឡើង ក្នុងពេលដែលភាពតានតឹង ខ្លាំងបំផុតរវាងប្រទេសទាំងពីរ អាចផ្ទុះសង្គ្រាមគ្រប់ពេលវេលា។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងត្បូងប្រកាសថា « គ្រាប់បានដាក់រួច»ហើយ ដើម្បីតបតកូរ៉េខាងជើង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កម្លាំងទាហានកូរ៉េខាងត្បូងបានត្រៀមលក្ខណៈរួចរាល់ ក្នុងការតប់ត ទៅលើកូរ៉េខាងជើង ប្រសិនបើ កូរ៉េខាងជើងវាយប្រហារកូរ៉េខាងត្បូង ឬអាមេរិកនោះ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១០ ខែសីហា អ្នកនាំពាក្យ កម្លាំងទាហានចម្រុះអាមេរិក កូរ៉េខាងត្បូង លោក Roh Jae cheon បានបញ្ជាក់ថា កូរ៉េខាងត្បូង បានត្រៀមលក្ខណៈរួចរាល់នៅក្នុងការវាយប្រហារទៅលើកូរ៉េខាងជើង ។

លោក Roh ក៏បានរិះគន់ ដល់ ការប្រកាសរបស់កូរ៉េខាងជើង ដែលថា«ប្រែក្លាយទីក្រុងសេអូលទៅជា ផេះ និងបាញ់មីស៊ីលទៅលើទីតាំងរបស់អាមេរិក នៅកោះ Guam »ជាដើម។ លោកបន្តទៀតថា ទាំងនោះ ជាឧបសគ្គយ៉ាងធំធេងសម្រាប់អាមេរិក និងកូរ៉េខាងត្បូង។

នៅថ្ងៃទី១០ ខែសីហាកូរ៉េខាងជើង បានប្រកាសពីគម្រោង វាយប្រហារ អាមេរិកដោយមីស៊ីល Hwasong-12 ហោះហើរឆ្លងកាត់ជប៉ុន ។ ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា គម្រោងខាងលើ គឺដើម្បីកម្ទេចអាវុធរបស់អាមេរិកនៅទីនោះ។

នៅថ្ងៃទី១០ ខែសីហានេះដែរ ប្រទេសកូរ៉េខាងត្បូងបានកោះប្រជុំក្រុមប្រឹក្សាសន្ដិសុខជាតិបន្ទាន់មួយទៅលើការគំរាមកំហែងវាយប្រហារដោយមីស៊ីលពីប្រទេសផ្ដាច់ការកូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហា ប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

NKD-36x6_outline

ផែនការកោះប្រជុំបន្ទាន់របស់កូរ៉េខាងត្បូងធ្វើឡើង ស្របពេលដែលប្រទេសផ្ដាច់ការកូរ៉េខាងជើង កំពុងពិនិត្យពិច័យយ៉ាងម៉ឺងម៉ាត់នូវផែនការមួយដើម្បីចាប់ផ្តើមការវាយប្រហារដោយមីស៊ីលចំនួន៤គ្រាប់ សំដៅទៅតំបន់មួយក្បែរដែនដី ជិតមូលដ្ឋានទ័ពអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការព្រមានរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ចំពោះក្រុងព្យុងយ៉ាង ដែលការគំរាមកំហែងបន្ថែមទៀតនឹងត្រូវបានឆ្លើយតបដោយភ្លើងកំហឹងរបស់មហាអំណាច។

កងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង នៃកងទ័ពប្រជាជនកូរ៉េកំពុងពិនិត្យពិច័យយ៉ាងម៉ឺងម៉ាត់នូវផែនការសម្រាប់ការវាយប្រហារគ្របដណ្តប់នៅលើកោះហ្គាមដោយបាញ់គ្រាប់រ៉ុក្កែតជាយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម Hwasong-12 ចំនួន៤គ្រាប់ ដើម្បីរារាំងកងកម្លាំងសត្រូវលើមូលដ្ឋានយោធាសំខាន់ៗ នៅលើកោះ និងដើម្បីបង្ហាញពីការព្រមានដ៏សំខាន់មួយដល់សហរដ្ឋអាមេរិកស្របពេលកំពុងមានភាពតានតឹងនេះ ៕ ម៉ែវ សាធី