ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ពលរដ្ឋក្រុងស្ទឹងត្រែងប្រតិកម្មនឹងបញ្ហាកុងទ័រភ្លើងដើរលឿនខុសប្រក្រតីក្នុងរយៈពេល២ខែនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង បាននាំគ្នាត្អូញត្អែរពី មាត់មួយទៅមាត់មួយថា ពួកគេធ្លាប់ប្រើ ថាមពលអគ្គិសនីក្នុងខេត្តរាប់ឆ្នាំ មកហើយដោយធ្លាប់តែអស់ប្រហែល៧០គីឡូវ៉ាត់ ប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែរយៈពេល២ខែចុងក្រោយអស់ជាង៣៥០០គីឡូវ៉ាត់ ឯណោះដែលជាកំណើនមួយហួសពី ការស្មាន ។

លោក ម៉ាត់ តឺ រស់នៅភូមិគីឡូពីរ សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបាន និយាយរៀប រាប់ទាំងហួសចិត្តថាការប្រើភ្លើងជាច្រើនឆ្នាំកន្លងមក គិតជាមធ្យមក្នុង១ខែប្រើអស់ប្រហែល៧០គីឡូវ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលពីរខែចុងក្រោយ គឺក្នុងខែ កញ្ញា និងខែតុលា ឆ្នាំ២០១៨នេះ បរិមាណ ប្រើបានកើនឡើងជាង៣.៥០០គីឡូវ៉ាត់ម៉ោង ដែលមានតម្លៃស្មើជិត៤លានរៀល។

លោក ម៉ាត់ តឺ បានបន្តទៀតថា ចំនួនលុយច្រើនសន្ធឹកសន្ធាប់បែបនេះលោកគ្មាន លុយបង់ជូនខាងអគ្គិសនីទេ។ចំណែកអគ្គិសនីបានឲ្យជម្រើសលោកពីរ ទី១-បង់ រម្លស់, ទី២-បង់គ្រប់ចំនួន ហើយប្រសិនបើក្នុងជម្រើសទាំងពីរខាងលើម្ចាស់ផ្ទះមិន បានបង់ក្នុង ជម្រើសណាមួយទេខាងអគ្គិសនឹងកាត់ផ្តាច់ភ្លើង រួចបន្តនីតិវិធីតាមច្បាប់ ស្តីពីអគ្គិសនីកម្ពុជា​ ។

ខាងអគ្គិសនីបានប្រាប់ថា មូលហេតុ ដែលភ្លើងស៊ីច្រើនដូច្នេះ គឺដោយសារខ្សែភ្លើងម្ចាស់ផ្ទះចាស់ៗ ដែលអាចបណ្តាល ឲ្យឆ្លងចរន្តអគ្គិសនីទើបគីឡូភ្លើងឡើង ដូច្នេះ ដែលទាំងនេះមិនមែនជាកំហុសរបស់ អគ្គិសនីខេត្តទេតែវាជាកំហុសម្ចាស់ផ្ទះ ។

ចំពោះការបកស្រាយបែបនេះរបស់ មន្ត្រីអគ្គិសនី លោក ម៉ាត់ តឺ បានទទូចថា ប្រសិនបើខ្សែភ្លើងផ្ទះលោកចាស់ឆ្លងចរន្ត ម្តេចក៏ភ្លើងលោកមិនដាច់ និងមិនទុស្សេ តើវាឆ្លងតាមណា?

សូមបញ្ជាក់ថា ពាក់ព័ន្ធរឿងថាមពលភ្លើងឡើងយ៉ាងគំហុកបែបនេះ ក៏ធ្លាប់មានប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាទៅតវ៉ាដល់កន្លែងអគ្គិសនីខេត្តជាច្រើនលើក ច្រើនសារមកហើយដែរ ។ តែចម្លើយមក វិញត្រឹមតែខុសលក្ខណៈបច្ចេកទេសអគ្គិសនីឬក៏បើមិនសុខចិត្តយកកុងទ័រភ្លើងមកថ្លឹងវាស់ឡើងវិញឬដូរកុងទ័រភ្លើង ថ្មីជាដើម តែគីឡូភ្លើងដូរថ្មីក៏វាស៊ីស្រដៀងនឹងអាចាស់ ដដែល ៕ នរិន្ទ្រ


ចែករំលែក៖