ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃបង្ហាញការខឹងសម្បាចំពោះការរឹតត្បិតការបញ្ចេញមតិតែនាយករដ្ឋមន្ត្រីបង្កើតបណ្តាញហ្វេកប៊ុកផ្ទាល់ខ្លួន

នៅក្រោមការគ្រប់គ្រងដោយរបបយោធានាពេលកន្លងមក បានចេញច្បាប់តឹង តែងយ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសបុ៊កនិងទ្វីតធើ ដោយខ្លាច ជំរុញឲ្យមានការក្រោកឡើងប្រឆាំងនឹងរបបយោធា ។ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចាបានបង្កើតបណ្តាញហ្វេសបុ៊កផ្ទល់ខ្លួន រហូតរងការ រិះគន់យ៉ាង ខ្លាំងពីពលរដ្ឋ។

ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីមេដឹកនាំរបបសឹកថៃគឺលោក ប្រាយុទ្ឋ ចាន់អូចា បង្កើតទំព័រហ្វេសប៊ុសផ្លូវការ ផ្ទាល់ខ្លួនរួចមក ព្យុះនៃការវាយប្រហារ ពីសំណាក់មហាជនថៃ នៅថ្ងៃទី១៥ ខែ តុលា ក៏ចាប់ផ្ទុះយ៉ាងខ្លាំងក្លាដែរ។ ការរិះ គន់មានសន្ធឹកខ្លាំង ក៏ព្រោះតែមេដឹកនាំ ថៃរូបនេះ មានគោលនយោបាយ រឹតត្បិតការបញ្ចេញមតិរបស់សាធារណជនថៃតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក និង Twi tter ជាដើម។

មានមតិយោបល់ច្រើនជាង ៩ ០០០ ត្រូវបានពលរដ្ឋថៃនាំគ្នាបញ្ចេញព្រោង ព្រាត ក្នុងរយៈពេលមិនទាំងដល់ ២៤ ម៉ោងផង គឺបន្ទាប់ពីពួកគេបានឃើញ និង ដឹងថា មេដឹកនាំយោធាថៃដ៏មានឥទ្ធិពល មានទំព័រហ្វេសបុ៊កផ្លូវការផ្ទាល់ខ្លួនមក ហើយរឿង ដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងចំណោមមិតយោបល់ជាង ៩.០០០ ភាគច្រើនគឺជាមតិរិះគន់។

ពលរដ្ឋជាច្រើន បានបង្ហាញការមិន ពេញចិត្ត ចំពោះហេតុការណ៍ដែលរដ្ឋាភិបាលសឹកថៃ ផ្តើមយុទ្ធនាការដោយប្រើ បណ្តាញសង្គម ខណៈដែលរដ្ឋាភិបាល ខ្លួនឯងវិញ បែរជាដាក់ការហាមឃាត់ដល់ ពលរដ្ឋថៃ មិនឲ្យមានសិទ្ធិសេរីភាពក្នុងការបញ្ចេញយោបល់ផ្ទាល់ខ្លួន តាមបណ្តាញ សង្គមដ៏ពេញនិយមទៅវិញ។

តួយ៉ាង មានប្រជាពលរដ្ឋថៃម្នាក់ បាន សរសេរនៅលើទំព័រហ្វេសប៊ុក នាយករដ្ឋ មន្ត្រីថៃថា “ហាមគេមិនឲ្យធ្វើការតស៊ូមតិតាមបណ្តាញសង្គម ប៉ុន្តែខ្លួនឯងបែរជាប្រើប្រាស់បណ្តាញសង្គមទៅវិញ។ មនុស្សនេះ មុខក្រាស់មែន”។

ដោយឡែក ពលរដ្ឋថៃម្នាក់ដែលគាំទ្រការបង្កើតទំព័រហ្វេសប៊ុករបស់មេដឹកថៃវិញ បានសរសេរដែរថា “សូមលោកដឹកនាំប្រទេសថៃនៃយើងឲ្យបានទៅ។ ពលរដ្ឋ ថៃ ខ្លាចណាស់ ខ្លាចមេដឹកនាំមិនល្អវិល ត្រលប់មកដឹកនាំប្រទេសឲ្យខ្ទេចខ្ទីម្តងទៀត”។

ឆ្លើយតបនឹងមតិរិះគន់ខាងលើ អគ្គ លេខាធិការរង នៃការិយាល័យនាយក រដ្ឋមន្រ្តី បានចេញមុខអះអាងថា ប្រមុខរដ្ឋាភិបាលថៃប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ដែលរួមបញ្ចូលទាំងទំព័រហ្វេសប៊ុក Twitter និងវេបសាយផ្លូវការ គឺក្នុងគោល បំណងបង្ហាញពីសមិទ្ធផល និងប្រវត្តិផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ៕ ម៉ែវ សាធី