ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋផ្លរីដា៧០ភាគរយគ្មានអគ្គីសនីប្រើប្រាស់ និងផ្ទះជិត៧០ភាគរយរងការខូចខាត

ព្យុះសង្ឃរា Irma ដែលជាព្យុះ កម្រិត ទី៥ ជាកម្រិតខ្ពស់បំផុត ក្នុងចំណោម ៥បានវាយប្រហារឆ្លងកាត់ រដ្ឋ Florida អាមេរិក បានបំផ្លាញទ្រព្យសម្បត្តិជា ច្រើន។ តាមសារព័ត៌មាន CNN ព្យុះ Irma បានបំផ្លិចបំផ្លាញយ៉ាងធំធេងនៅក្នុងរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក ក្នុងនោះ ព្យុះបាន បំផ្លាញផ្ទះប្រហែល ២៥ភាគរយ និងជាង ៦៥ភាគរយទៀត រងការខូចខាត។

មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន បាននិយាយ ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋប្រមាណ៦,៥ លានខ្នង នៅរដ្ឋផ្លរីដា ស្មើនឹង២/៣នៃពល រដ្ឋសរុប រស់នៅគ្មាន អគ្គីសនីប្រើប្រាស់ បន្ទាប់ពីព្យុះសង្ឃរា Irma បានកាត់ផ្តាច់ ចរន្តអគ្គីសនីនៅទូទាំងរដ្ឋ ។

ក្រុមប្រតិបត្តិការជួយសង្គ្រោះ បាន ចាប់ផ្តើមការងារជួយសង្គ្រោះ និងវិស្វករ ជាច្រើននាក់ កំពុងធ្វើការតបណ្តាញ អគ្គីសនីឡើងវិញ ប៉ុន្តែ មានតំបន់ជា ច្រើននៅមាត់សមុទ្រ បានរងគ្រោះខ្លាំង ។ ដែនកោះជាច្រើននៃ Florida Keys និង តំបន់ប៉ែកខាងលិច នៃសហរដ្ឋអាមេរិក រង គ្រោះដោយសារព្យុះសង្ឃរាកម្រិត៤ ។

សូមជម្រាបផងដែរថា យោងតាមការ ព្យាករណ៍ថ្មី មួយបានបង្ហាញថា ការខូច ខាតរួមគ្នាពីព្យុះ Hurvey និង Irma អាច ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ រហូតដល់ ២៩០ពាន់លានដុល្លារ។

ព្យុះ Hurvey ដែលបានវាយប្រហារ ទីក្រុង ហូស្តុនបង្កឲ្យភ្លៀងធ្លាក់ខ្លាំង និង ទឹកជំនន់កាលពីខែមុននោះ ត្រូវបាន គេប៉ាន់ស្មានថា ជាគ្រោះមហន្តរាយ អាកាសធាតុមួយ ក្នុងចំណោមគ្រោះមហន្តរាយអាកាសធាតុ ដែលចំណាយច្រើន បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក ចំណែក ព្យុះសង្ឃរា Irma ត្រូវបានគេរំពឹងថា នឹង ធ្វើឱ្យខូចខាតបំបែកកំណត់ត្រា មុនៗផង ដែរ។ នេះបើតាមលោក Joel Myers ប្រធានក្រុមហ៊ុន AccuWeather បាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ។

NKD-36x6_outline

គួរបញ្ជាក់ថា ព្យុះសង្ឃរា Irma បាន វាយប្រហារ មកលើរដ្ឋផ្លរីដា កាលពីថ្ងៃ អាទិត្យ និងបន្ថយអានុភាព ប្រែក្លាយ ជាព្យុះត្រូពិក មុនពេលព្យុះត្រូពិកមួយនេះ បានរំកិលផុត នៅព្រឹក ថ្ងៃអង្គារកន្លងទៅ នេះ។

ក្រៅពីអាមេរិក គុយបា ព្យុះIrma ក៏បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រទេសឥណ្ឌា ផងដែរ។ រដ្ឋាភិបាលឥណ្ឌាបានជម្លៀស ពលរដ្ឋរបស់ខ្លួនចេញពីកោះ Sint Maar ten ស្ថិតនៅក្នុងតំបន់ ខារីបៀន ។

លោក Sushma Swaraj រដ្ឋមន្ត្រីកិច្ចការ បរទេស ឥណ្ឌា បានសរសេរនៅលើ បណ្តាញសង្គម Twitter ថា “ការជម្លៀស ពលរដ្ឋ របស់ឥណ្ឌា ចេញពីដែនកោះ Sint Maarten គឺជាជម្រើស អាទិភាពរបស់យើង ។ ជាអកុសល យន្តហោះ ដែលជួលមិនអាច ហោះហើរ បានទេសម្រាប់ថ្ងៃនេះ ។ យើង បានរៀបចំ យន្តហោះផ្សេងទៀត ដើម្បី បើកប្រតិបត្តិការ ជួយសង្គ្រោះ” ។

គួរបញ្ជាក់ថា កោះ Sint Maarten បាន រងគ្រោះ បន្ទាប់ពីព្យុះ Irma បានបង្កឲ្យ មានគ្រោះបាក់ដី កាលពីសប្តាហ៍មុន និង ខ្យល់បានបំផ្លាញ មកលើដែនកោះនៅខារីបៀនយ៉ាងធ្ងន់ធ្ងរ ៕ ម៉ែវ សាធី