ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋភូមិកណ្តាលប្រគល់ពស់ថ្លាន់ជាង១០គីឡូក្រាមឲ្យសាលាឃុំព្រែកអញ្ចាញ

ខេត្តកណ្តាលៈ ពលរដ្ឋខ្មែរឥស្លាមម្នាក់ បានប្រគល់ពស់ថ្លាន់មួយក្បាលដែលមានទម្ងន់១២គីឡូក្រាម អោយទៅលោកមេភូមិកណ្តាល ដើម្បីយកប្រគល់អោយសាលាឃុំព្រែកអញ្ចាញយកទៅឲ្យមន្ត្រីអភិរក្សសត្វព្រៃបន្ត ។

លោកជួន សារ៉េត មេភូមិកណ្តាលបានប្រាប់អោយដឹងថារូបលោកបានទទួល ពស់ថ្លាន់មួយក្បាលពីពលរដ្ឋខ្មែរ ឥស្លាមម្នាក់ ឈ្មោះ ស្មាន ដែលគាត់ចាប់បានពីព្រៃខាងក្រោយផ្ទះ ហើយយកប្រគល់អោយលោកមេភូមិ ។ខណៈនោះ លោកជួន សារ៉េត បានយកពស់នោះទៅសាលាឃុំបន្ត ដើម្បី ប្រគល់ទៅឲ្យមន្រ្តីអភិរក្សសត្វព្រៃ ។

លោកមិន យ៉ុន មេឃុំព្រែកអញ្ចាញ បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលយល់ច្បាស់ បានយកសត្វព្រៃប្រគល់ឲ្យអាជ្ញាធរ ដែលកន្លងមកពលរដ្ឋ ចាប់បានពស់ថ្លាន់ ឬសត្វព្រៃ តែងយកទៅធ្វើម្ហូបក្លែមស្រា ដោយមិនគិតថា សត្វព្រៃជិតដាច់ពូជនោះឡើយ ៕ ឡូ សំអាត

lo samath