ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានខេត្តប៉ៃលិន មិនមើលគំនរសំរាមដុះស្លែនៅខាងលិចខាងជើងផ្សារបាងរលឹម

ខេត្តប៉ៃលិន :ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវ ព្រមទាំងមន្ត្រីរាជការ បាននាំគ្នាចូលអង្គុយតាមហាងកាហ្វេបាននិយាយពីបញ្ហាគំនរសំរាមជាច្រើនកន្លែងដែលដុះស្លែច្រកការុងយកទៅបោះចោលគជាគំនរធ្វើឱ្យធំក្លិនស្អុយ មានការក្លិនដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងក្លិនដល់អ្នកធ្វើដំណើរ ឆ្លងកាត់ចេញចូល ពីរផ្ទះទៅទីផ្សារ ពីរទីផ្សារមកផ្ទះ ទីចាក់គំនរសំរាមដុះស្លែនោះស្ថិតនៅ តាមដងផ្លូវជាតិ៥៧ ពីភូមិសួស្តី និងជិតផ្សារបាងរលឹម ក្នុងភូមិបាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រជាពលរដ្ឋជាច្រើនដែលមកពីរឆ្ងាយជិត ដូចជាភ្ញៀវទេសចរដែលបានធ្វើដំណើរតាមដងផ្លូវនោះ បាននាំគ្នារិះគន់ចំពោះអាជ្ញាធរថ្នាក់សង្កាត់ ក្រុង មិនចុះចាត់វិធានការ ចំពោះអ្នកយកសំរាមយក មកចាក់ចោលគជាគំនរច្រកជាការុងឃើញដូចសិតគួតែមន្ទីរបរិស្ថានខេត្តប៉ៃលិនចុះមកមើលកន្លែងអនាធិតេយ្យដែលយកសំរាមមកចាក់គរចោលជាច្រើនកន្លែងធ្វើឲ្យស្អុយក្លិននៅពេលខ្សល់បក់ក្លិនម្ដងៗពិបាកដកដង្ហើមពេលមានខ្សល់ឫភ្លៀងធ្លាក់ក្លិនមកប៉ះដល់សុខភាពពួកគាត់ ។

ប្រភពបានបន្តទៀតថា កន្លែងគំនរចាក់ចោលជាយូរខែឆ្នាំដុះស្លែមកហើយ សព្វថ្ងៃនេះមានអាជីវករនិងអ្នកលក់ហើយ សៃឡូមួយចំនួនបើកម៉ូតូនិងរថយន្នយកមកចាក់បន្ថែមទៀត ។ សង្កាត់ ក្រុង គឺជាទីក្រុងមួយដែលកំពង់អភិវឌ្ឍន៍ ធ្វើឲ្យមហាជននិងភ្ញៀវទេសចរចាប់អារម្មណ៍នេះបើកអាជ្ញាធរសង្កាត់ និងមន្ទីរជំនាញ បរិស្ថានខេត្តនេះបានធ្វើសមារណកម្មនៅចុងក្រោយ។នៅសព្វថ្ងៃនេះគេបានធ្វើការកត់សំម្គាល់ជារៀងរាល់ថ្ងៃរហួតឃើញការរីកចម្រើន មើលឃើញក្នុងសកម្មភាពការអភិវឌ្ឍន៍មានផ្លូវស្ពានផ្ទះសំណាក់តាមព្រំដែននៅជាប់កម្ពុជាថៃដោយមានការទំនាក់ទំនងល្អ ។

ក្រោយពីរការអភិវឌ្ឍន៍រីកច្រើននេះក៍មានមួយចំនួនដែលធ្វើឲ្យការប៉ះពាល់ដល់បរិស្ថានក៍ធ្វើឲ្យប៉ះដល់សុខភាពដល់បងប្អូនប្រជាពលរដ្ឋដែលកំពង់ធ្វើដំណើរឆ្លងកាត់ទៅមកនិងភ្ញៀវទេសចរលើបណ្ដោយផ្លូវលំថ្វិដ្ឃិតតែសព្វថ្ងៃមានក្រុមហុ៑នមកប្រមូលកាកសំណល់សំរាមចេញក៍ដោយក៍មិនអនុវត្តន៍តាមលក្ខណះការបច្ទេកទេសទ ។

បើតាមពលរដ្ឋបានឲ្យដឹងថាគំនរសំរាមដែលអាជីវករនិងសៃឡូយកតាមផ្ទះដងហើយព្រមទាំងដាក់សញ្ញាហាមមិនឲ្យចាក់សំរាមនៅហាមតែពីរ៣/៤ថ្ងៃស្រាប់តែជនអាណាមឹកលួចដឹកតាមម៉ូតូរថយន្តសំរាមមកចាក់ចោលក្នុងពេលយប់ក្រោយមកលោកកំពង់តាមដានស្រាវជ្រាវនិងឲ្យក្រុមហ៊ុន មកយក ។

គួរបញ្ជាក់ថាៈ រាល់ថ្ងៃនៅមានជនអាណាមឹកយកសំរាមដឹកតាមម៉ូតូ និងរថយន្នយកទៅចាក់ចោរពេលយប់,ប្រជាពលសំណូមពរដល់អាជ្ញាធរសង្កាត់ ក្រុងប៉ៃលិន ជំនាញមន្ទីរបរិស្ថាប ខេត្តប៉ៃលិន សូមឲ្យអាជ្ញាធរមូលនិងមន្ត្រីជំនាញចុះទៅមើលគំនរ សំរាម់ដែលដុះស្លៃជនអាណាមឹកយកសំរាមមកតាំងពិពណ៍តាមដងផ្លូវជាតិ៥៧ពីភូមិសួស្ដីរហូត ហួសផ្សារបាងរលឹម ក្នុងភូមិបាងរលឹមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

លោកគឹម សុខាបានឱ្យដឹងថា សំរាមដែលជនអាណាមឹកយកចាក់គរគំនរចោលតាមដងផ្លូវជាតិ៥៧នោះ លោកនិងឱ្យជំនាញចុះទៅមើលហើយនិងឱ្យ ក្រុមហ៊ុនចុះទៅ ប្រមូលសំរាមទាំងនោះ ក្រុមហ៊ុននេះមានរថយន្នតែមួយដឹកមិនទាន់ទេ ។ បន្ទាប់លោកនិងបានឱ្យក្រុមការងារ មន្ត្រីជំនាញតាមចុះស្រាវជ្រាវបន្ត ៕ ស សារ៉េត

srs (1)

srs (2)