ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអីុរ៉ាក់មិនចង់ឲ្យមានវត្តមានរបស់ទាហានអាមេរិកឡើយ

ការដាក់ពង្រាយទាហានអាមេរិកនៅ ក្នុងប្រទេសអីុរ៉ាក់តាំងពីឆ្នាំ២០០៣មក ទល់ពេលនេះ មិនបានធ្វើឲ្យអីុរ៉ាក់មានសន្តិសុខល្អនោះផ្ទុយទៅវិញបានធ្វើឲ្យ ប្រទេសនេះធ្លាក់នៅក្នុង ភាពវឹកវរ ការ វាយប្រហារ ភេរវកម្ម កាន់តែកើនឡើង។ទាំងនោះហើយបានជាពលរដ្ឋ អីុរ៉ាក់ចង់ ឲ្យអាមេរិកដកទ័ពចេញ ។

អតីតសមាជិកសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោក រ៉ន ផូល (Ron Paul) បាននិយាយថា វាដល់ពេល និងគ្រប់គ្រាន់ហើយ ដែលកងទ័ពអាមេរិក ត្រូវដកចេញពីប្រទេសអុីរ៉ាក់។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨។

លោក Ron Paul ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today កាលពីថ្ងៃពុធ។ ថ្លែងនាឱកាសនោះដែរ អតីតសមាជិកសភាអាមេរិកវ័យ ៨២ឆ្នាំ រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ ចង់ឱ្យប្រជាជនអាមេរិកក្រោកឡើង ហើយ និយាយថា វាគ្រប់គ្រាន់ហើយ ចំណែក ឯប្រជាជនអុីរ៉ាក់ ក៏បាននិយាយចេញមក ក្រៅដែរ តាមរយៈសភាដែលតំណាងនៃ មតិ របស់ពួកគេ ក៏ដូចជាបង្ហាញពីបំណងចង់ឱ្យយើងចាកចេញ ហើយខ្ញុំគិតថា នេះ​គឺជាគំនិតដ៏អស្ចារ្យ»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើ របស់លោក Ron Paul ក្រោយប្រធាន អង្គការណាតូ លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានប្រកាសថា កង ទ័ពសម្ពន្ធមិត្តនឹងបន្តស្ថិតនៅក្នុងប្រទេសអុីរ៉ាក់ បើទោះជាសភាអុីរ៉ាក់ បានអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោន ដកកងទ័ពរបស់ ខ្លួនចេញក៏ដោយ។ លោក Stoltenberg ថែមទាំងអះអាងដែរថា ណាតូ នឹងដក កងទ័ពចេញ នៅពេលអុីរ៉ាក់អះអាងដោយ ខ្លួនឯងថា មិនចាំបាច់ត្រូវការកងកម្លាំង បរទេសទៀត៕ ម៉ែវ សាធី