ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអ៊ីរ៉ង់ចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ពលរដ្ឋអ៊ីរ៉ង់ចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Khamenei បានទៅបោះឆ្នោត ក្រោយពេលដែល ការិយាល័យបោះឆ្នោតបានបើកទ្វារតែប៉ុន្មាននាទីប៉ុណ្ណោះ គឺនៅវេលាម៉ោង៨ព្រឹក(ម៉ោង ១០និង ៣០នាទី ម៉ោងកម្ពុងជា)។ មានប្រសាសន៍ទៅកាន់ពលរដ្ឋ លោក Khamenei បានប្រកាសថា ជោគវាសនាប្រទេសជាតិកំពុងតែស្ថិតនៅលើដៃពលរដ្ឋគ្រប់រូប ។

កាលពីថ្ងៃទី ២០ ខែមេសា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីបេក្ខភាព ប្រធានាធិបតី៦រូប ដែលមានលក្ខណៈពេញលេញសម្រាប់ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីលើកទី១២ នៅក្នុងប្រទេសនេះ ។

ប៉ុន្តែក្រោយមក មានបេក្ខភាព២រូបបានដកខ្លួនចេញពីការប្រកួតប្រជែង ។ ដូច្នេះពេលនេះមានតែបេក្ខភាព៤រូបប៉ុណ្ណោះ ដែលប្រកួតប្រជែងតំណែងប្រធានាធិបតី ក្នុងនោះ មានបេក្ខភាពពីររូប ដែលលេចធ្លោជាងគេបំផុត គឺប្រធានាធិបតី Hassan Rouhani និងលោក Ebrahim Raisi មកពីគណបក្សប្រឆាំង។

តាមការស្ទង់មតិក្រៅផ្លូ

NKD-36x6_outline

វការបានឲ្យដឹងថា ប្រធានាធិបតីរ៉ូហានី កំពុងតែមានប្រៀប ប៉ុន្តែលោកក៏ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច ដែលដើរទៅមុខយឺត។

ចំណែកលោក Raisi វិញ បានច្រានចោលគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីរ៉ូហានី ក៏ដូចជា គោលនយោបាយការបរទេសផ្សះផ្សាជាមួយលោកខាងលិច ។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីរ៉ូហានីបានបញ្ជាក់ថា សេដ្ឋកិច្ច អ៊ីរ៉ង់បានកែលម្អជាច្រើនក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យបន្តសហការជាមួយប្រទេសជាដៃគូដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងថែមទៀត ៕ ម៉ែវ សាធី