ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ជាង​៣,៧​លាន​នាក់​ ដ​ងែ​ក្បួនព្យុហយាត្រា ​នៅ​ទី​ក្រុងប៉ារីស​ប្រឆាំង​ការ​ វាយប្រហារ​ភេរវកម្ម​

​មេដឹកនាំ​ជាង​៤០​ប្រទេស​នៅ​ជុំវិញ​ ពិភពលោក​ជួបជុំ​គ្នា​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដោយ​ក្នុង​នោះ​មាន​មេ​ដឹក​ នាំ​មក​ពី​អឺរ៉ុប​ អាហ្វ្រិក​ មជ្ឈិមបូព៌ា​ និង​ រុ​ស្ស៊ី​ផង​ដែរ​ ។​ ប៉ុន្ដែ​ប្រមុខ​ដឹកនាំ​អា​មេ​ រិ​ក​ មិន​មាន​វត្ដ​មាននៅ​ក្នុង​ពិធី​នោះ​ ឡើយ​ មាន​តែ​តំណាង​ចូលរួម​ប៉ុណ្ណោះ​ ។​

​កាលពី​ថ្ងៃ​ទី​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ ពលរដ្ឋ​ជាង​៣,៧​លាន​នាក់​បាន​នាំ​គ្នា​ដង្ហែ​ ក្បួនព្យុហយាត្រា​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​ បារាំង​ ប្រឆាំង​ទៅ​នឹង​ការ​វាយប្រហារ​ ភេរវកម្ម​ទៅ​លើ​ទីស្នាក់ការ​កាសែត​ ថ្លុក​ កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ សម្លាប់​មនុស្ស​ ១២​នាក់​ ។​

​ដឹកនាំ​ដង្ហែ​កូដកម្ម​នា​ពេល​នោះ​មាន​ ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡេ​ន​ និង​មេដឹកនាំ​ជា​ច្រើន​រូប​ទៀត​ ក្នុង​តំបន់​ អឺរ៉ុប​ ក្នុង​នោះ​ប្រធាន​គណៈកម្មការ​សហ​ គម​ន៍​អឺរ៉ុប​ នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​ អតីត​ប្រធានាធិបតី​បារាំង​ អធិការបតី​ អា​ល្លឺ​ម៉​ង់​ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ នាយក​រដ្ឋមន្ដ្រី​អ៊ី​តា​លី​ រួម​ទាំង​មន្ដ្រី​ជាន់​ ខ្ពស់​មួយ​ចំនួន​ទៀត​និង​សហគមន៍​អឺរ៉ុប​។

​ពលរដ្ឋ​បារាំង​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ ទីលាន​ Republique​ មុន​ពេល​ចូលរួម​ ដង្ហែ​ក្បួនព្យុហយាត្រា​ ។​ តាម​ការ​ប៉ាន់​ ប្រមាណ​មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​១​លាន​ នាក់​ចូលរួម​ក្នុង​ការ​ដង្ហែ​ក្បួន​ក្នុង​គោល​ ដៅ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ ១៧​នាក់​ ដែល​បាត់​បង់ជីវិត​ក្នុង​ការ​វាយ​ ប្រហារ​៣​ថ្ងៃ​ផ្ទួនៗ​គ្នា​ ក្នុង​នោះ​មាន​ ទីស្នាក់ការ​កាសែត​ក្នុង​ទី​ក្រុងប៉ារីស​ សម្លាប់​មនុស្ស​១២​នាក់​ ។​

​នៅ​ក្នុង​រូបភាព​មុន​ពិធី​ដង្ហែ​ក្បួន​ព្យុហ​ យាត្រា​ ប្រមុខ​ដឹកនាំ​ជា​ច្រើន​នៅ​តំបន់​ អឺរ៉ុប​បាន​ចូលរួម​រំលែក​ទុក្ខ​ផ្ដល់​ទឹកចិត្ដ​ ដល់​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡេ​ន​ ។​ ការ​ដែល​ប្រមុខ​ដឹកនាំ​តំបន់​ អឺរ៉ុប​ចូលរួម​នោះ​ ក្នុង​គោលដៅ​បង្ហាញ​ ពី​សាមគ្គីភាព​របស់​ពលរដ្ឋ​ក្នុង​តំបន់​អឺរ៉ុប​ ទប់ទល់​នឹង​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​ សណ្ដាប់ធ្នាប់​នៅ​សហគមន៍​អឺរ៉ុប​ ។​ ពល​រដ្ឋ​ដែល​ចូលរួម​បាន​គ្រវីទង់ជាតិ​បារាំង​ ហើយ​លើក​ស្លាក​បដា​ធំៗ​ អំពាវនាវ​ ប្រឆាំង​ការ​វាយប្រហារ​ភេរវកម្ម​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ពាក់ព័ន្ធ​នោះ​ដែរ​ ខ្មាន់កាំភ្លើង​ក្រុម​អ៊ិ​ា​ស្លា​ម​ បង្កើត​រដ្ឋ​ IS​ ប្រមាណ​៦០០​នាក់​បាន​វិល​ ត្រឡប់​មក​កាន់​អឺរ៉ុប​វិញ​ បន្ទាប់​ពី​ចូល​ រួម​ជាមួយ​ក្រុម​អ៊ិ​ា​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​។​ ការ​វិល​ត្រឡប់​របស់​ក្រុម​នោះ​ បាន​បង្ក​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​អឺរ៉ុប​ ទាំងមូល​ ។​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ អេ​ស្ប៉ា​ញ​លោក​ Jorge​ Femandez​ Diaz​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ក្រុម​ភេរវកម្ម​ជាង​ ៦០០​នាក់​មក​ពី​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ចូល​ទៅ​រស់​ នៅ​តំបន់​អឺរ៉ុប​ដូច​ជា​ពលរដ្ឋ​ធម្មតា​។​ ប៉ុន្ដែ​អ្នក​ទាំងនោះ​អាច​បង្កើត​សកម្មភាព​ វាយប្រហារ​បាន​គ្រប់ពេលវេលា​ គ្រប់​ ទីកន្លែង​នៅ​តំបន់​អឺរ៉ុប​ទាំងមូល​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ទី​ស្នាក់​ ការ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ប៊េ​ល​ហ្ស៊ិ្ក​ ឈ្មោះ​ Le​ Soir​ ត្រូវ​ជម្លៀស​បុគ្គលិក​ចេញ​ ជា​បន្ទាន់​ ក្រោយ​មានការ​គំរាមកំហែង​ វាយប្រហារ​គ្រាប់បែក​ ។​ កន្លង​មក​ សារព័ត៌មាន​ Le​ Soir​ ក៏​បាន​ផ្សព្វផ្សាយ​ រូប​ថ្លុក​របស់​សារព័ត៌មាន​បារាំង​ ដោយ​ សារ​តែ​រង​ការ​វាយប្រហារ​ ។​ ជន​មិន​ ស្គាល់​អត្ដសញ្ញាណ​បាន​ទូរស័ព្ទ​គំរាម​ កាសែត​ប៊ែ​លក​ហ្ស៊ិ​មក​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ ។​

​កន្លង​មក​សារព័ត៌​មាននៅ​ប្រទេស​ អា​ល្លឺ​ម៉​ង់​មួយ​ក៏​រង​ការ​គំរាមកំហែង​វាយប្រហារ​ផង​ដែរ​ ដោយសារ​តែ​បាន​ផ្សព្វផ្សាយ​រូប​ថ្លុក​របស់​សារព័ត៌មាន​ បារាំង​ដូច​គ្នា​ ។​

​នៅ​ពេល​នេះ​ទីតាំង​សំខាន់ៗ​ជា​ច្រើន​ នៅ​តំបន់​អឺរ៉ុប​កំពុង​ប្រែ​ក្លាយជា​ទិស​ដៅ​វាយប្រហារ​របស់​ក្រុម​ភេរវកម្ម​ ។​ បណ្ដាញ​ទូរទស្សន៍​អ៊ី​ស្រា​អែ​ល​បាន​ផ្សព្វ​ ផ្សាយ​ថា​ បុរី​វ៉ា​ទី​កង់​ បាន​ក្លាយទៅជា​ គោលដៅ​វាយប្រហារ​បន្ទាប់​ ក្នុង​បញ្ជី​ របស់​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ។​

​បណ្ដាញចារកម្ម​អា​មេ​រិ​ក​ក៏​បាន​ផ្ដល់​ ដំណឹង​ដល់​មន្ដ្រី​សន្ដិសុខ​អ៊ី​តា​លី​ពី​គម្រោង​ វាយប្រហារ​នៅ​ទីតាំង​សំខាន់ៗ​ក្នុង​ប្រទេស​ អ៊ី​តា​លី​ ។​ នៅ​ពេល​នេះ​ដែរ​ អា​មេ​រិ​ក​ក៏​បាន​បង្កើន​កម្លាំង​២០០​នាក់​ថែម​ទៀត​ នៅ​ប្រទេស​អ៊ី​តា​លី​ក្នុង​ការ​តាមដាន​សកម្មភាព​វាយប្រហារ​របស់​ក្រុម​ភេរវ​ករ​៕

1-d023e

3-d023e

4-d023e

5-d023e

ចុចអាន៖ កីឡាករ​កីឡាការិនី​ Soft​ Tennis​ កម្ពុជា​ត្រៀម​ប្រកួត​ World​ Turn​ Soft​ Tennis​ Championship​ 2015​