ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​នៅ ​តំបន់​អាស៊ី​ភាគ​ខាង កើត​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​កាសែត​ត្លុក​បារាំង

ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​នៅ​អា​ហ្វ​ ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ ឥណ្ឌា​ រួម​ទាំង​ ប្រទេស​អូស្ដ្រាលី​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​បា​តុ​ កម្ម​ប្រឆាំង​កាសែត​ត្លុក​ Charlie​ Hebdo​ របស​បារាំង​ដែល​បាន​គូ​រូប​ត្លុក​ប្រមាថ​ មាក់ងាយ​ដល់​ព្រះ​មហា​ម៉េ​ដ​ ធ្វើ​ឱ្យ​ប៉ះ​ ពាល់​យ៉ាង​ខ្លាំង​ដល់​សាសនិក​អ៊ិ​l​ស្លា​ម​នៅ​ ជុំវិញ​ពិភពលោក​ ។​

​បាតុករ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ទីក្រុង​ Heart​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​១៥​ ពាន់​នាក់​នៅ​ទីក្រុង​អ៊ិ​ ស្លា​ម​បាត​ បាន​ធ្វើ​ បាតុកម្ម​ប្រឆាំង​ការ​ផ្សព្វផ្សាយ​រូប​ត្លុក​ របស់​កាសែត​បារាំង​ដែល​បាន​ដុត​ទង់​ ជាតិ​បារាំង​ទៀត​ផង​ ។​ ក្នុង​ពេល​ជាមួយ​ គ្នា​នោះ​ ក្រុម​បាតុករ​ខឹងសម្បា​នៅ​ក្នុង​ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ដុត​ទាំង​រូបភាព​ របស់​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ។​

​នៅ​តំបន់​កា​ស្មៀ​ប្រទេស​ឥណ្ឌា​បាតុកម្ម​ បាន​ប្រែ​ក្លាយជា​អំពើ​ហិង្សា​បង្ខំ​ឱ្យ​ប៉ូលិស​ បាញ់​គំរាម​ដើម្បី​បំបែកហ្វូង​បាតុករ​ ។​ ក្រុម​បាតុករ​នៅ​ទីនោះ​បាន​ស្រែក​ហោ​ ក​ញ្ច្រៀ​វ​ពាក្យស្លោក​ពី​ការ​ប្រមាថ​មា​ក់​ ងាយ​សាសនា​ជា​សកម្មភាព​មិន​អាច​ ទទួលយក​បាន​ ។​ បាតុកម្ម​បាន​ធ្វើ​ឱ្យ​ក្រុម​ ហ៊ុន​សហគ្រាស​ជា​ច្រើន​ត្រូវ​បិទទ្វារ​ខ្លាច​ រង​ការ​បំផ្លាញ​ពី​ក្រុម​ជ្រុលនិយម​ ។​ ប៉ូលិស​ឥណ្ឌា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប៉ូលិស​ បាន​បាញ់​ព្រមាន​និង​ប្រើប្រាស់​រថយន្ដ​ បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​។​ ក្រុម​ បាតុករ​អ៊ិ​ា​ស្លា​ម​បាន​ស្វែងរក​ទីតាំង​នានា​ ដែល​មាន​សញ្ញា​បូក​ តំណាង​ឱ្យ​ព្រះ​យេស៊ូ​ គ្រឹះ​ដើម្បី​វាយ​បំផ្លាញ​ ។​

​នៅ​ទ្វីបអាហ្វ្រិក​វិញ​ ទីតាំង​នានា​របស់​ សាសនា​គ្រឹះ​ត្រូវ​បិទទ្វារ​អ្នក​កាន់សាសនា​ គ្រឹះ​មិន​ហ៊ាន​ចេញពីផ្ទះ​ ដោយ​ខ្លាច​រង​ ការ​វាយប្រហារ​ ។​ នៅ​ប្រទេស​ណៃ​ជើ​ ព្រះ​វិហារ​ជា​ច្រើន​កន្លែង​រង​ការ​បំផ្លាញ​ពី​ ក្រុម​ភេរវ​ករ​ និង​មាន​មនុស្ស​៥​នាក់​ស្លាប់​ ៤៥​នាក់​រង​របួស​ ។​

​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​វិញ​ កាលពី​ថ្ងៃ​ ទី​២៣​មក​រា​ សាសនិក​អ៊ិ​ន​ស្លា​ម​រាប់​សិប​ ពាន់​នាក់​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ ប្រឆាំង​កាសែត​ត្លុក​បារាំង​ដែល​ប្រមាថ​ មាក់ងាយ​របស់​ព្រះ​របស់​ខ្លួន​ដោយ​ទាម​ ទារ​ឱ្យ​កាសែត​នោះ​បញ្ចប់​សកម្មភាព​ គូ​រូប​ត្លុក​ព្រះ​របស់​ខ្លួន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ ។​

​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​ក៏​មាន​ សាសនិក​អ៊ិ​ក​ស្លា​ម​ប្រមាណ​៨០០​នាក់​ក៏​ បាន​ដង្ហែ​ក្បួន​បាតុកម្ម​ ដោយ​លើក​ស្លាក​ បដា​ “​ Je​ suis​ muslim”​ ជា​ភាសា​បារាំង​ មាន​ន័យ​ថា​ (​ខ្ញុំ​ជា​សាសនិក​អ៊ិ​ើ​ស្លា​ម​)​។​

​កាលពី​ថ្ងៃ​ទី​២៣​មក​រា​ សាសនិក​ អ៊ិ​លស្លា​ម​រាប់រយ​នាក់​នៅ​ទីក្រុង​ស៊ី​ដ​នី​បាន​ ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​ ប្រមាថ​មាក់ងាយ​ដល់​សាសនិក​អ៊ិ​ក​ស្លា​ម​ ពី​សំណាក់​កាសែត​ត្លុក​បារាំង​។​ អ្នក​ដែល​ រៀបចំ​បាតុកម្ម​បាន​បញ្ជាក់​ថា​ “​ព្រះ​ជា​ ម្ចាស់​របស់​យើង​ជាទី​សក្ការបូជា​មិន​អាច​ យក​មក​ធ្វើ​ជា​កំប្លែង​ប្រមាថ​មាក់ងាយ​នោះ​ឡើយ​ ៕​

1

​បាតុកម្ម​ ប្រឆាំង​នឹង​កាសែត​ត្លុក​បារាំង

2