ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​រាប់​សិប​នាក់​តវ៉ា​ក្រុមហ៊ុន​បុក ​គ្រឹះ​រង្គើ​ និង​ ប្រេះ​ផ្ទះ​នៅ​បុរី​ប៊ូល​ឌី​ញ​ស​

ភ្នំពេញ​ ៖​ នា​ព្រឹក​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ រស់នៅ​បុរី​ប៊ូល​ឌី​ញ​អគារ​ស​ស្ថិត​ក្នុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ បាន​ នាំ​គ្នា​តវ៉ា​និង​សុំ​ឱ្យ​អាជ្ញាធរ​ដែនដី​ជួយ​ ធ្វើ​អន្ដរាគមន៍​ដល់​ក្រុមហ៊ុន​BIAXIS​ ដែល​ កំពុង​បុក​គ្រឹះ​សាងសង់​អគារ​ដ៏​ធំ​មួយ​នៅ​ក្បែរ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ របស់​ពួក​គាត់​ដូច​ជា​រង្គើ និង ​ប្រេះ​ជញ្ជាំង​ផ្ទះ​មួយ​ចំនួន​ និង ​ធ្វើ​ឱ្យ​រំខាន​ការ​រស់នៅ​ របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ ។

​លោក​សេរី​ រ័​ត្ន​ អាយុ ​៣៥​ឆ្នាំ​ដែល​ អះអាង​ថា​ជា​តំណាង​ប្រជាពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ​រស់នៅ​ក្នុង​បុរី​ប៊ូល​ឌី​ញ​ អគារ​ស​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការ​ មន​បាន​បុក​គ្រឹះ​ថ្លែង​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ មួយ​នេះ​បាន​សាងសង់​ខុន​ដូរ​បស់​ខ្លួន​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​ ហើយ​ការ​ សាងសង់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ រស់នៅ​របស់​ពួក​គាត់​នៅ​ក្បែរ​នោះ​ខ្លាំង​ ណាស់​ ជា​ពិសេស​ធ្វើ​ឱ្យ​អគារ​ប៊ូល​ឌី​ញ​ស​ ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​ ត្រូវ​ ប្រេះ​ឬ​រង្គើ​ដោយសារ​តែ​គេ​បុក​គ្រឹះ​មាន​ជម្រៅ​ជ្រៅ​និង​លាន់ឮ​ខ្ទរ​ដល់​ផ្ទះ​របស់​ ពួក​គាត់​ដេក​ពួន​មិន​បាន​ ។

​លោក​សេរី​ រ័​ត្ន​ បាន​បន្ដ​ទៀត​ថា​ លោក​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាសង្កាត់​ ទន្លេបាសាក់​សុំ​ការ​ជួយ​អន្ដរាគមន៍​ពី​ អាជ្ញាធរ​ដែនដី​ច្រើន​លើក​មក​ហើយ​ ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ ។​ ដោយសារ​តែ​ការ​មិន​អើពើ​ពី​អាជ្ញាធរ​ មូលដ្ឋាន​នេះ​ហើយ​ទើប​ពួក​គាត់​សម្រេច​ នាំ​គ្នា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ BIAXIS ​ត្រូវ​តែ​បញ្ឈប់​ធ្វើ​សកម្មភាព​សាងសង់​ជា​បន្ទាន់​ បើ​ពុំ​ដូច្នេះ​ទេ​ពួក​ គាត់ ​នឹង​ នាំ​គ្នា​តវ៉ា​ដល់​សាលា​រាជធានី​ ភ្នំពេញ​មិន​ខាន​ឡើយ​ ។

​ទោះជា​យ៉ាងណា​បន្ទាប់​ពី​មានការ​តវ៉ា​ របស់​ប្រជាពលរដ្ឋ​ទាំងនោះ​មក​លោក​ ខាត់​ ណា​រិ​ទ្ធ​ ចៅសង្កាត់​ទន្លេបាសាក់​បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ លោក​ទើប​ តែ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ កាលពី​ម្សិលមិញ​នេះ​ទេ​ ហើយ​លោក​បាន​ សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ និង​មន្ទីរ​ រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ ​និង ​សុរិយោដី​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ផ្អាក​ ការដ្ឋាន​សំណង់​មួយ​នេះ​ ដើម្បី​ដោះ​ ស្រាយ​គ្នា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ៕
a3(297)