ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ហ្វី​លី​ពី​ន​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ ​

កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ពលរដ្ឋ​ហ្វី​លី​ពី​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​ស​ង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ជា​លើក​ដំបូង​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​ បាតុកម្ម​ទាមទារ​ឲ្យ​ភាគី​ចិន​ បញ្ចប់​សកម្មភាព​បង្កជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ ក្រុម​បាតុករ​បាន​គំរាមកំហែង​ថា​ នឹង​បន្ត​ធ្វើ​បាតុកម្ម​ស​ម្តៅ​ទៅ​លើ​ទីតាំង​សេដ្ឋកិច្ច​របស់​ចិន​។​

​បាតុករ​ហ្វី​លី​ពី​ន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ម៉ានីល​ គ្រវីទង់ជាតិ​ ស្រែក​ហោ​កញ្ជ្រៀវ​ឲ្យ​ចិន​ចាក​ចេញពី​តំបន់​សមុទ្រ​របស់​ហ្វី​លី​ពី​ន​ ។​ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​ចិន​ បញ្ឈប់​ការ​សាងសង់​នានា​នៅ​ដែល​សមុទ្រ​ភាគ​ខាងត្បូង​។​

​មេដឹកនាំ​ក្រុម​បាតុករ​លោក​Renato​ Reyes​ Jr​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះបី​ហ្វី​លី​ពី​ន​មាន​កម្លាំង​ទាហាន​តិច​ជាង​ចិន​ក៏​ដោយ​ ក៏​ហ្វី​លី​ពិន​មិន​ខ្លាច​នោះ​ដែរ​។​ ពលរដ្ឋ​ហ្វី​លី​ពី​ន​កំពុង​តែ​បញ្ចុះបញ្ចូល​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល​នានា​របស់​ចិន​ ដើម្បី​ជា​ការ​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ពង្រីក​អំណាច​ គំរាមកំហែង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​៕​ ម៉ែ​វ​ សា​ធី​

Philippines Anti China Protest