ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​អី​រ៉ា​ក់បាន​ក្លាយជា​ជន​រង​ គ្រោះ​ក្នុង​អំពើ​ហិង្សា​គ្រប់​រូបភាព​

ចាប់តាំងពី​ឆ្នាំ​ ២០០៣ ​ដែល​អា​មេ​រិ​ក​លើកទ័ព​វាយ ប្រហារ​ផ្តួលរំលំ​របប​សា​ដាំ​ហ៊ូ​សេន​ មក​ទល់​ពេល​នេះ​ពលរដ្ឋ​អ៊ី​រ៉ា​ក់រស់​នៅ​មិន​បាន​សុខសាន្ត​នោះ​ឡើយ​ ដោយ​តែងតែ​រង​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព​។​ ពលរដ្ឋ​អ៊ី​រ៉ា​ក់រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ហើយ​ពេល​នេះ​ រស់នៅ​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ ។​ ពេល​នេះ​ការ​កើតឡើង​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ី​រ៉ា​ក់​កាន់តែ​វេទនា​ថែម​ទៀត​ ការ​ស្លាប់​ស្ថិត​នៅ​ចំពោះ​មុខជា​និច្ច​ ។​

​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ស្តី​ពី​ចំនួន​មនុស្ស​ស្លាប់​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ សម្រាប់​ខែមករា​កន្លង​ទៅ​នេះ​ ដោយ​មាន​មនុស្ស​រហូត​ដល់​ ១.៣៧៥​នាក់​ និង​ ២.២៤០​នាក់​ ទៀត​រង​របួស​នៅ​ក្នុង​សកម្មភាព​ភេរវកម្ម​ ព្រមទាំង​អំពើ​ហិង្សា​ផ្សេងៗ​ ។

​លោក​ ស្ទេ​ហ្វា​ន​ ឌូ​ហ្សា​រីក​ អ្នកនាំពាក្យ ​អង្គការសហប្រជាជាតិ​បាន ​ប្រកាស​កាលពី​ថ្ងៃ​ ទី​២​ ខែកុម្ភ​ ឆ្នាំ​២០១៥​ថា​ “​ចំនួន​ជន​ស៊ី​វិល​ដែល​បាន​ស្លាប់​ គឺ​ ៧៩០​នាក់​ហើយ​ សម្រាប់​ជន​ ស៊ី​វិល​រង​របួស​វិញ​ គឺ​ ១.៤៦៩​នាក់​។​ ទីក្រុង​បាក​ដា​ដ​ ជា​កន្លែង​ដែល​មាន​មនុស្ស​ ស្លាប់​ច្រើន​ជាងគេ​ ដោយ​មាន​ជន​ស៊ី​វិល​ស្លាប់​រហូត​ដល់​ទៅ​ ១.០១៤​នាក់​ សម្រាប់​ពេញ​មួយ​ ខែមករា​ ដើមឆ្នាំ​២០១៥​ ។​”

​គួរ​បញ្ជាក់​ថា​ សន្តិសុខ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ បាន​ប្រែជា​តានតឹង​ខ្លាំង​ឡើង​វិញ​ ចាប់តាំងពី​ខែ​ កក្កដា​ ឆ្នាំ​២០១៤ ​មក​ ដោយសារ​តែ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លា​ម​ ISIS​ បាន​ចាប់ផ្តើម​វាយ​ សម្រុក​មក​លើ​កងកម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ ដែល​ការពារ​ដោយ​កងកម្លាំង​អា​មេ​រិ​ក​ និង​ សម្ពន្ធមិត្ត​ ជា​ហេតុ​នាំ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា ​នៅ​តាម​តំបន់​សំខាន់ៗ​​។
17(10)

18(9)

19(9)