ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើ ក្នុងស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកសូទ្រនិគមថា ពុករលួយ រង់ចាំរបស់ឆ្អិនស្រាប់ គេយកមកសែន

ខេត្តសៀមរាប៖ មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើ ស្រុកសូទ្រនិគម ត្រូវថ្នាំសណ្ដាំឈ្មួញឈើ រហូតជាប់ទ្រគាក ងាកខ្លួនមិនរួច ត្រូវការឲ្យកម្លាំងនគរបាលចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាច្រើនដង ហើយអង្គុយចាំរបស់ឆ្អិនស្រាប់ ។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីព្រឹក កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ ០១គ្រឿងម៉ាក សាំយ៉ុង នៅចំណុចផ្សារសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជាលទ្ធផលគឺ៖- ចាប់យកឈើផ្ចឹកកែឆ្នៃ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះ ដឹកឈើចេញពីស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដែលមាន ÷ បង្អួចចំនួន ២០វង់ ស្មើ ៤០សន្លឹក ,ទ្វារចំនួន ៣០សន្លឹក, គ្រោងទ្វារចំនួន៣០គ្រោង, រថយន្តម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A: 1210 ០១គ្រឿង អ្នកបើកបររថយន្ត ០១នាក់ ឈ្មោះហ៊ឹម ហុន ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយ ខេត្តកំពង់ធំ។

ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន រួមទាំងអ្នកបើកបររថយន្ត ត្រូវបានប្រគល់ទៅឲ្យមន្ត្រី នៃសង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម ដើម្បីអនុវត្តទៅតាមនីតិវិធី ដោយអនុលោមទៅតាម ច្បាប់ ស្តីពីព្រៃឈើ។

ប្រជាពលរដ្នរិះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោកម៉ុង ប៊ុនលឹម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គួរ ដុះក្អែលមន្រ្ដីគ្រាប់ល្ពៅពុករលួយមូយចំនួន ក្នុងស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកសូទ្រនិគម ជាពិសេស លោក សូ ផល្លា នាយផ្នែករដ្នបាលព្រៃឈើ៣ស្រុក ដែលតែងតែបើកដៃឲ្យមានបទល្មើសព្រៃឈើដឹកចេញពីតំបន់ខ្លួនកាន់កាប់រាប់ឆ្នាំមកហើយ គួរតែផ្លាស់ប្ដូរចេញ បើទុកតទៅទៀតព្រៃឈើមុខតែរលាយមិនខាន ៕ ប៊ុនរិទ្ធី