ព័ត៌មានទាន់ហេតុការណ៍៖

ពស់​ចឹក​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ពេល​ទៅ​មើល​គេ ​រាំ​ធុងបាស់​ក្នុងភូមិ​

​​ខេត្ដបន្ទាយមានជ័យ​ ៖​ ស្ដ្រី​មាន​ផ្ទៃ​ ពោះ​ម្នាក់​ត្រូវ​ពស់ពព្លាក​ចឹក​ពេល​នាំ​កូន​ទៅ​មើល​គេ​រាំ​ធុងបាស់​នៅ​ក្នុងភូមិ​អំពិល​ ព្រង់​ ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក​ នៅ​យប់​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៥​ ហើយ​បើ​ តាម​គ្រូពេទ្យ​ប្រចាំ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ថ្មពួក​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៥​ថា​ ស្ដ្រី​រង​គ្រោះ​មានឈ្មោះ​ ញឹ​ម​ ត្រប់​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ អំពិល​ព្រង់​ ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក​ ខេត្ដបន្ទាយមានជ័យ​ត្រូវ​បាន​ប្ដី​បញ្ជូន​ មក​កាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ ។

​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​មាន​ផ្ទៃពោះ​នេះ​ត្រូវ​ ពស់ពព្លាក់​ចឹក​កាលពី​វេលា​ម៉ោង​៩​ និង​ ៣០​នាទី​ យប់​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៥​ ខណៈ​នាំ​កូន​ដើរទៅ​មើល​គេ​រាំ​លេង​ធុង​ បាស់​ក្នុងភូមិ​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា​ ។

​ក្រោយ​ពី​កើតហេតុ​ការណ៍​បុរស​ជា​ប្ដី​បាន​យក​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​មក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ដើម្បី​ ជួយ​សង្គ្រោះ​ឱ្យ​រួច​ពី​សេចក្ដីស្លាប់​ ៕

hong-0161(1)

Leave a Reply