ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអាសូរណាស់! អ្នកគាំទ្របាល់ទាត់៤នាក់ស្លាប់ដោយរត់ជាន់គ្នា

មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់និងច្រើននាក់ ទៀតរងរបួសដោយសារហេតុការណ៍ជាន់គ្នាក្នុងការប្រកួតបាល់ទាត់មួយនៅក្នុងប្រទេសហុងឌុយរ៉ាស់។

ហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅក្នុងការ ប្រកួតរវាងក្រុម Motagua នឹង Honduras Progresoដែលមានអ្នកចូលរួម ទស្សនាពេញកីឡដ្ឋានតែម្តង។

បើយោងតាមសារព័ត៌មាន AP ប៉ូលិសហុងឌុយរ៉ាស់បានអះអាងថា ដោយសារតែសំបុត្រលក់អស់ច្រើនលើសលុបពេក ទើបបណ្តាលឲ្យកើតហេតុដូចនេះ។ ប៉ុន្តែក្លិប Motaguaបានចេញ មកបដិសេធចោលហើយថែមទាំងប្រមានដល់អាជ្ញាធរដែលចោទថាក្លិបលក់សំបុត្រក្លែងក្លាយទៀតផង។

អាជ្ញាធរក៏បាននិយាយថា ដោយមានសំបុត្រក្លែងក្លាយទើប មានមនុស្សចូលរួមទស្សនាច្រើនហើយអ្នកដែលចូលខុសច្បាប់នោះបានបង្ខំឲ្យម្ចាស់កៅអីចេញពីកន្លែងរបស់ពួកគេ។

ទោះបីជាមានហេតុការណ៍អាក្រក់កើតឡើងក៏ដោយ ក៏ការប្រកួតនៅតែបន្តរហូតដល់ចប់ដោយក្លិបMotaguaឈ្នះការប្រកួតទាំងពីរជើងដោយលទ្ធផល7-1ក្លាយទៅជាម្ចាស់ជើងឯក ៕ ដេវីត