ព័ត៌មានទាន់ហេតុការណ៍៖

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនីធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ សម្រាប់ឆ្នាំ២០១៨នេះ ។

ក្នុងពិធីនោះដែរ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងលោក លោកស្រីអភិបាលរង លោក លោកស្រីមន្ត្រីទីចាត់ការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ គណៈកម្មការលទ្ធកម្មសង្កាត់ទាំង១១ និងតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ សរុបចំនួន ១២៧នាក់ផងដែរ ៕ស តារា