ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្ទេរតំណែង​ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តកំពង់ធំ បានប្រារព្ធពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំគឺ លោក អ៊ុត សំអន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានសម្រួលភារកិច្ច និងលោក សុខ លូ ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានតែងតាំងថ្មី ក្រោមអធិបតីភាព លោកបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន គ្រប់អង្គភាពទូទាំងខេត្តកំពង់ធំសរុបជាង៣០០នាក់។

លោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ សំណេះសំណាលក្នុងអង្គពិធីផ្ទេរ តំណែងនោះដោយបានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសួរ សុខទុក្ខអង្គពិធីទាំងមូលប្រកបដោយមនោសញ្ចេតនា នឹករលឹក និងគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ។ ថ្ងៃនេះ យើងជួបជុំគ្នានៅកន្លែងនេះដើម្បីធ្វើពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ លោក អ៊ុត សំអន ប្រធានគណបក្សចេញ និងលោក សុខ លូ ប្រធានគណបក្សចូល ស្របពេលដែលគណបក្សទាំងមូល បាននឹងកំពុងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ កំពុងទទួលបានផ្លែផ្កា និងជឿជាក់ទទួលបានជោគជ័យនៅពេលខាងមុខបន្តបន្ទាប់ និងប្រជាជនយើងទូទាំងប្រទេសកំពុង និងបានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្ត្រ ។

ការតែងតាំង ការតំឡើងឋានៈ ការផ្ទេរភារកិច្ចមន្ត្រីគណបក្ស គឺជាការងារប្រក្រតីដែលគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកតែងតែបានអនុវត្ត ដើម្បី ឆ្លើយតបសំណូមពរចាំបាច់របស់គណបក្ស ស្របពេលសភាពការណ៍ជាក់ ស្តែងនៃតំណាក់កាល និងមូលដ្ឋាននិមួយៗ ។

NKD-36x6_outline

ចុងបញ្ចប់ លោកបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនពរ និងសូមអំពាវនាវមន្ត្រីគណបក្ស និងសមាជិកសមាជិការគណបក្សទូទាំងខេត្ត សាមគ្គីធ្លុងមួយជុំវិញគណបក្ស សាមគ្គីជាធ្លុងមួយ ជុំវិញគណៈកម្មាធិការបក្ស និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ដើម្បីបុព្វហេតុរួមនៃគណបក្ស ៕ ប៊ុន រិទ្ធី

9 0 1 2 3 4 5 6 8