ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសែននំចាំងមានលក្ខណៈប្រហាក់ ប្រហែលនឹងបុណ្យភ្ជុំបិណ្ឌ អុំទូកខ្មែរ

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំនាថ្ងៃទី២០ ខែមិថុនាប្រជាជនចិនតែងតែរៀបចំពិធីសែននំចាំងដើម្បីរំលឹកដល់បុព្វបុរស មួយរូបឈ្មោះ ឈី យៀន (QU YUAN) ដែលកាលពីឆ្នាំ២៧៤មុនគ្រិស្ដសករាជ បានធ្វើអត្ដឃាតដោយសារព្រះមហាក្សត្រ នគរឈូមិនព្រមស្ដាប់យោបល់ដ៏ត្រឹមត្រូវ របស់លោកក្នុងការការពារប្រទេសពី ការឈ្លានពានពីនគរឈីង។ ក្រោយមក ប្រជាជនចិនយល់ឃើញថាគំនិតរបស់ លោកជាទស្សនៈដ៏ត្រឹមត្រូវទើបនាំគ្នា គោរពប្រតិបត្ដិ ហើយនាំគ្នាធ្វើនំចាំង ដើម្បីសែនព្រេនដោយជិះទូកយកទៅ បោះចូលទឹកទន្លេទីដែលលោកបានធ្វើ អត្ដឃាត។ ពិធីនេះបានក្លាយជាទំនៀម ទម្លាប់នៃការសែននំចាំងនិងពិធីបុណ្យ អុំទូករបស់ចិនពីពេលនោះមក។

ដើម្បីបញ្ជាក់ពីអត្ថន័យពិធីដ៏មាន សារសំខាន់នេះវិទ្យាស្ថានខុងជឺរាជបណ្ឌិត្យ សភាកម្ពុជាបានរៀបចំបាឋកថានៃការ យល់ដឹងពីបុណ្យនេះនាព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៥ នៅសាលសន្និសីទ របស់រាជបណ្ឌិត្យសភាកម្ពុជាដោយ មានការចូលរួមពីលោកស្រី ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្ដីការគណៈ រដ្ឋមន្ដ្រីនិងលោក ជា មុនីឫទ្ធិ នាយក វិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ព្រមទំាងមានការចូលរួមពីសិស្សានុ សិស្សជាង១០០រូបផងដែរ ។

លោកស្រី ឆាយ វ៉ាន់នឿន បាន បញ្ជាក់ថា ពិធីបុណ្យនេះមានលក្ខណៈ ប្រហាក់ប្រហែលនឹងបុណ្យភ្ជុំបិណ្ឌនិង បុណ្យអុំទូករបស់ខ្មែរដោយបញ្ជាក់ពីការដឹងគុណចំពោះបុព្វបុរសដែលស្មោះត្រង់នឹងជាតិនិងបង្ហាញពីស្មារតីសាមគ្គីក្នុង ការប្រឡងប្រណាំងទូកផងដែរ។

លោកស្រីបន្ដថា ការរៀបចំបាឋកថា នេះដើម្បីចែករំលែកដល់សិស្ស-និស្សិត កម្ពុជាយល់ដឹងពីតម្លៃវប្បធម៌ចិនក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោនាយក រដ្ឋមន្ដ្រីក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ជាមិត្ដភាពរវាងប្រទេសកម្ពុជា-ចិន។

លោកស្រីបន្ដថាលើសពីនេះការ យល់ពីវប្បធម៌ចិនជាការរួមចំណែក ដាស់ស្មារតីរបស់សិក្ខាកាមកម្ពុជា ឱ្យ ចេះស្រឡាញ់និងថែរក្សាវប្បធម៌ជាតិ និងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ជាតិដែលរួមមានពិធីបុណ្យសំខាន់ៗរបស់ខ្មែរ ដល់ជនជាតិចិននិងជនបរទេសនានាផងដែរ ៕ ហេង សូរិយា

DSCN5260