ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលដល់គ្រួសារបក្សភូមិ និងស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋព្រមទាំងចែកកុំព្យូទ័ និងម៉ាស៊ីនព្រីម១០គ្រឿងជូនដល់សាលាបឋម និងអនុវិទ្យាល័យ និងប៉ុស្តិ៍រដ្ឋបាលក្នុង ឃុំដូង ស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយ ស្រុករមាសហែក និងជាប្រធានក្រុមការងារថ្នាក់ពង្រឹង ឃុំដូង ស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលដល់គ្រួសារបក្សភូមិ និងស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋព្រមទាំងចែកកុំព្យូទ័រ និងម៉ាស៊ីនព្រីម១០គ្រឿងជូនដល់សាលាបឋម និងអនុវិទ្យាល័យ និងប៉ុស្តិ៍រដ្ឋបាលក្នុង ឃុំដូង ស្រុករមាសហែកនៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។

ក្នុងឪកាសនោះក៏មានការចូលរួមពីលោក អ៊ុក ហានប្រធានក្រុមប្រឹក្សាគណបក្សប្រជាជន ស្រុក និងអស់លោកជាក្រុមការងារចុះពង្រឺង ឃុំដូងលោកប្រធានគណបក្ស ឃុំយុវជនសហភាពសហពន្ធ័ ឃុំលោកលោកស្រីប្រជាពលរដ្ឋមកពី៤ភូមិសរុប៤៧៩នាក់។

នាឪកាសនោះលោកនាងសាមានប្រធានគណបក្ស ឃុំដូង ស្រុករមាសហែកបានថ្លែងថានៅកនុងរយះពេលកន្លងមកនេះលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយ ស្រុករមាសហែក និងជាប្រធានក្រុមការងារថ្នាក់ពង្រឹង ឃុំដូង ស្រុករមាសហែក និងក្រុមការងារបានកសាងនៅសមិទ្ធផលជាច្រើនដូចជារបងវត្ត កុដិ ស្រះទឹក ប្រគេនដល់ព្រះសង្ឃ សាងសង់ប្រឡាយបង្ហៀរទឹកនៅស្ពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(ព្រៃតាភេន) កសាងមណ្ឌលសុខភាព ឃុំដូង១កន្លែងមាន២ខ្នងមាន៩បន្ទប់ក្នុងនោះអគាររដ្ឋមាន១ខ្នងមាន៦បន្ទប់អគារសម្រាកមុន និងក្រោយសម្រាលមាន១ខ្នងមាន៣បន្ទប់ និងឧបត្ថមរបស់របរជាច្រើនទៀតដល់។

លោកបន្តថាសព្វថ្ងៃនេះលោកប្រធានក្រុមការងារថ្នាក់ពង្រឹង ឃុំដូងកំពុងតែឲ្យដឹកដីចាក់ធ្វើតារាងបាល់ទាត់ និងធ្វើក្លោងទ្វានៅអនុវិទ្យាល័យដូងរបស់យើងហើយមិនតែប៉ុណ្ណោះកំពុងឲ្យសិក្សាដើមបីសាងសង់ផ្លូវលំនៅភូមិត្រពាំងផ្លុងប្រវែង១១៦០ម៉ែត្រនៅភូមិពោនប្រវែង៨៧២ម៉ែត្រ និងសាងសង់អគារទីស្នាក់ការគណបក្ស ឃុំ និងសមិទ្ធផលនានាបន្ថែមទៀត។

ជាក់ស្ដែងនៅថ្ងៃនេះលោក ហុង វិណុល ក៏បានឧបត្ថមម៉ាស៊ីនកុំព្យូទ័ម៉ាស៊ីនព្រីនធ័ចំនួន៩គ្រៀងដល់សាលារៀនទាំង៩ និងប៉ុស្តិ៍រដ្ឋបាលមួយគ្រឿងទៀតក្នុង ឃុំដូងមិនតែប៉ុណ្ណោះក៏បានឧបត្ថមបំពងសម្លេង១សម្រាប់ដល់ ឃុំដើម្បីបម្រើរកម្មវិធីផ្សេងៗនៅក្នុង ឃុំផងដែរ។

បន្ទាប់មកលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយ ស្រុករមាសហែក និងជាប្រធានក្រុមការងារថ្នាក់ពង្រឹង ឃុំដូងក៏បានផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាលោកនាយឧត្តមសេនីយ៏សៅសុខាអគ្គមេបញ្ជាការងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយ ស្រុករមាសហែកដែលតែងតែគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជានិច្ច។

លោកបន្តថាប្រទេសជាតិមានសុខសន្តិភាពមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះគឺមានការដឺកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានមិនតែប៉ុណ្ណោះវិស័យកីឡាមានការទទួលស្គាល់លើឆាកអន្តរជាតិរួមទាំងកីឡាបាល់ទាត់ដែលមានយុវជនយុវនារីរាប់ម៉ីននាក់គាំទ្រផងដែរ។

ដូចនេះហើយទើបឯកឧត្តមបានកសាងតារាងបាល់ទាត់ក្នុង ឃុំដូងគោលបំណងគឺធ្វើយ៉ាងណាឲ្យប្អូនៗយុវជនលេងកីឡាបាល់ទាត់ដើម្បីមានសុខភាពល្អជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រកួតលក្ខណះមិត្តភាពជាមួយបងប្អូនជិតខាងរបងជាមួយ និងឈានទៅរកការទទួលជោគជ័យក្នុងការប្រកួតលក្ខណះជាតិ និងអន្តរជាតិផងដែរ។

បន្ទាប់ពីស្ដាប់មតិយោបល់ និងការស្នើរសុំសំណូមពររបស់បងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូរួចមកលោក ហុង វិណុល ក៏បានដោះស្រាយសំណូមពរទាំងអស់ដូចជាផ្ដល់(បង់អង្គុយចំនួន២ឈុត)ដល់សាលាបឋមសិក្សាវត្តដូងសម្រាប់ឲ្យលោកគ្រូអ្នគ្រូក៏ដូចជាសិស្សានុសិស្សក្រោយពេលសម្រាកម៉ោងសិក្សាបានអង្គុយលេង។

បានផ្ដល់បង្គន់អនាម័យដែលមានទទឺង២ម៉ែត្រគុណ និង២ម៉ែត្រកន្លះដល់សាលាបឋមសិក្សាកំពង់ថ្នាព្រមទាំងផ្ដល់សេវ៉ាដឹកជញ្ជូនរថយន្តសាមុយរបស់មណ្ឌលសុខភាពដូងដល់បងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺគឺមិនយកប្រាក់នោះទេ។

បន្ទាប់ពីបញ្ចប់កម្មវិធីលោក ហុង វិណុល ក៏បានធ្វើពិធីប្រគល់់ម៉ាស៊ីនកុំព្យូទ័ម៉ាស៊ីនព្រីនធ័ចំនួន៩គ្រឿងជូនដល់លោកនាយកសាលាទាំង៩ និងប៉ុស្តិ៍រដ្ឋបាលមួយគ្រឿងសរុបចំនួន១០គ្រឿងនៅក្នុង ឃុំដូងយ៉ាងភាពស្និតស្នាលផងដែរ៕ យឹម សុថាន