ព័ត៌មានទាន់ហេតុការណ៍៖

ពិធីស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតា ខ្មែរនិយមធ្វើក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ពិធីស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ជនជាតិខ្មែរយើង ច្រើនតែនិយមធ្វើនៅរដូវបុណ្យចូលឆ្នាំ ជា ពិសេសនៅថ្ងៃដារឆ្លងបង្ហើយ។ នៅខែចេត្រ ដែលជារដូវចូលឆ្នាំថ្មី ហើយជាក៏ជាខែមួយ ដែលមានអាកាសធាតុក្តៅហែងផងនោះ នៅពេលយើងបានងូត ឬមុជទឹកមាន អារម្មណ៍ត្រជាក់កាយសប្បាយចិត្ត។ យ៉ាង ណាមិញព្រះសង្ឃ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយ៍ ដែលពុទ្ធបរិស័ទ និងកូនចៅ ប្រុសស្រីបានស្រង់ទឹកជូនអ្នកដែលជាទី គោរពសក្ការៈក៏នឹងមានអារម្មណ៍ត្រជាក់ ត្រជំរីករាយពន់ពេក។

ជាមួយនឹងអារម្មណ៍ត្រេកអរនេះទើប លោកមានចិត្តរំភើបឲ្យពរជ័យដល់កូនចៅគ្រប់រូបសមប្រកបតែសេចក្តីសុខចម្រុង ចម្រើនរកសីុទទួលទានកាន់តែមានបានពី មួយឆ្នាំទៅមួយឆ្នាំ​។

ផ្អែកតាមស្នាដៃស្តីពីលំអានទំនៀមខ្មែរ បុរាណរបស់លោក ញាណ ភឿន និងលោក ម៉ម ឆៃ បានរៀបរាប់ថា ថ្ងៃសង្ក្រាន្តថ្មីជិត មកដល់ព្រះបាទបសេនទិកោសលបាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹង មួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹករួចសមាទានសីល រួចប្រគេនភត្តា ហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែល គង់នៅទីនោះផង។ លោកបន្តទៀតថា អ្នក ដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ទទួលបានផលានិសង្សច្រើន ណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។

លោក ញាណ ភឿន ក៏បានសរសេរ ទៀតថា នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី៧ នៅពេលចូលឆ្នាំថ្មីម្តងៗតែងតែរៀប ចំពិធីនិមន្តព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិ២៥ អង្គដែលតំណាងឲ្យអាណាខេត្តទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជាមកធ្វើពិធីស្រង់ ទឹកនៅប្រាសាទជ័យស្រី(ប្រាសាទព្រះ ខ័ន) រួចដង្ហែព្រះពុទ្ធរូបទាំងនោះជាក្បួន យ៉ាងមហោឡារិកមុននឹងយកទៅតម្កល់​នៅកន្លែងដើមវិញ។

NKD-36x6_outline

ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗគេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុក នានា។

កូនចៅដែលចង់ស្រង់ទឹកឲ្យមាតាបិតា ជីដូនជីតាគួរគប្បីរៀបចំសម្ភារទុកជាស្រេច ដូចជា សាប៊ូក្រអូប ទឹកអប់ កន្សែងថ្មី ឬ ក្រមាថ្មី និងសម្លៀកបំពាក់ថ្មីជាដើម ទុក សម្រាប់ដុសលាង ជូតសម្អាត និងជូន លោកក្រោយដែលស្រង់ទឹករួច។ ដោយ ឡែកនៅកន្លែងស្រង់ទឹកត្រូវរៀបចំមាន គ្រែចងជាបុស្បុកមានពាងទឹក៤តាមចែង គ្រែ រួចកូនចៅលុតជង្គង់សំុខមាលទោស មាតាបិតា ជីដូនជីតាអំពីកំហុសឆ្គងដែល កូនចៅបានប្រព្រឹត្តខុសនាពេលកន្លងមក ទោះជាពាក្យសម្តី ឬកាយវិការលើសលស់ ឬក៏មានទំនាស់ទាស់ទែងជាមួយបងប្អូន ដែលធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ និងសុំពរជ័យពីលោក។

បន្ទាប់មកទៀតកូនចៅគ្រប់រូបត្រូវថ្វាយ បង្គំដោយសុំអញ្ជើញឲ្យលោកទៅស្រង់ ទឹក (ពិធីនេះគួរធ្វើនៅថ្ងៃក្តៅចៀសវាង លោករងា)ក្រោយមកផ្លាស់ប្តូរសម្លៀក បំពាក់ឲ្យលោក ដែលកូនចៅប្រុសស្រីបាន ជូនទៅនោះ៕ ឡាទាក់