ព័ត៌មានទាន់ហេតុការណ៍៖

ពិព័រណ៍ CAMBUILD ឆ្នាំ២០១៨ នឹងបើកបង្ហាញទស្សនៈវិស័យក្នុងការសាងសង់ទីក្រុងវៃឆ្លាតរបស់កម្ពុជា

ភ្នំពេញ៖ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលគំនិតនៃការសាងសង់ “ទីក្រុងវៃឆ្លាត” សម្រាប់ការអភិវឌ្ឍទីក្រុងនាពេលអនាគតនៅក្នុងប្រទេសកម្ពុជា CAMBUILD 2018 ការតាំងពិព័រណ៍វិស័យស្ថាបត្យកម្មអគារ និងសំណង់អន្តរជាតិធំជាងគេបំផុតរបស់កម្ពុជានឹងផ្តោតលើការយកចិត្តទុកដាក់លើប្រធានបទ “គំនិតច្នៃប្រឌិត” ការរចនា និងការរៀបចំបែបទីក្រុងបៃតងសម្រាប់ “ទីក្រុងវៃឆ្លាត”។ ការតាំងពិព័រណ៍នេះនឹងត្រូវបានប្រារព្ធឡើងនៅសហសាល០១ ដល់០៤ នៅឯមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។

វេទិកានេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដោយលោក ភឿង សោភ័ណ អគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងរដ្ឋលេខធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម។ ក្រៅពីការតាំងពិព័រណ៍នេះ ក្រុមប្រឹក្សាភិបាលស្ថាបត្យកម្មកម្ពុជានឹងរៀបចំ វេទិកាស្ថាបត្យករកម្ពុជាលើកទី២ ដែលនឹងមានការគាំទ្រពីសំណាក់អ្នកជំនាញក្នុងស្រុកក៏ដូចជាអន្តរជាតិនឹងមកចែករំលែកចំណេះដឹង និងជំនាញដែលនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសាងសង់ទីក្រុងឆ្លាតវៃនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមរបស់ទីក្រុងវៃឆ្លាតនឹងធ្វើឲ្យទីក្រុងរបស់យើងកាន់តែមានសុវត្ថិភាព ប្រសិទ្ធិភាព និងនិរន្តរភាពអមជាមួយបរិស្ថានល្អសម្រាប់អ្នកដែលនៅក្នុងទីក្រុងរបស់យើង។ ដោយផ្តោតលើគំនិតនេះយើងសង្ឃឹមថាអ្នកសាងសង់ ស្ថាបត្យករ អ្នករចនា វិស្វករ និងអ្នកអភិវឌ្ឍន៍ និងរក្សាគំនិតក្នុងការសាងសង់ទីក្រុងវៃឆ្លាតក្នុងការអភិវឌ្ឍគម្រោងថ្មីៗ។

យើងសូមគោរពអញ្ជើញអ្នកដែលនៅក្នុងឧស្សាហកម្មនេះឲ្យចូលរួមមកទស្សនាពិព័រណ៌ CAMBUILD 18 ឲ្យបានច្រើនកុះករ ដែលជាកន្លែងតាំងបង្ហាញនូវបច្ចេកវិទ្យា និងសម្ភារឆ្លាតវៃជាច្រើន។ ទាំងអស់នោះរួមមានសម្ភារសំណង់ ការគ្រប់គ្រង់អគារ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព ថាមពល និងអគ្គិសនី គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទឹក និងបន្សុតទឹក និងប្រព័ន្ធគ្រប់គ្រងម៉ាសុីនត្រជាក់ទំនើប។
យោងតាមលោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Events Group ដែលអ្នករៀបចំកម្មវិធី CAMBUILD 18 បានមានប្រសាសន៍ថា CAMBUIL ត្រូវបានរៀបចំលើកទី៨ គឺជាព្រឹត្តិការណ៍ដែលស្ថាបត្យករ អ្នករចនា វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ មានឱកាសចូលរួមទស្សនាការផ្គត់ផ្គង់ផលិតផលថ្មីៗជាមួយបច្ចេកវិទ្យា និងទទួលបានគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងឧស្សាហកម្មសំណង់។ អ្នកតាំងពិព័រណ៍ជាង៣៥០ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី២៣ប្រទេស រួមមានប្រទេសចិន អុីតាលី ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ម៉ាឡេសុី តៃវ៉ាន់ ថៃ សិង្ហបុរី និងវៀតណាម នឹងចូលរួមនៅក្នុងពិព័រណ៍ CAMBUILD18 ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ លើសពីនេះទៅទៀតក៏មានកម្មវិធីផ្តល់ជូនពិសេសៗ ភ្ជាប់ជាមួយការបញ្ចុះតម្លៃជាច្រើនផងដែរ។ អ្នកចូលរួមទស្សនាជាង១០.០០០នាក់ត្រូវបានអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃជាមួយពិព័រណ៍ដ៏ធំនេះ។

CAMBUILD 2018 ត្រូវបានគាំទ្រ ឧបត្ថម្ភដោយ P.K LIGHT BLOCK, ROUN FORMEORK AND SCAFFOLDING, KAMPOT CEMENT, LIM HIEP KHMEANG, Smart-Acon Trading, HOOM MASTER GROUP SUPPLY, Residence Bedding & Furniture, THIA SENG TRADING, CTS GROUP, RIEKERMAN, TAI SIN ELECTRIC, GES GROUP, ZKTECO, DAHUA, Daikin, Blue Hill, Orkide Villa, CL WATERWARE, Mitsui Bussan Metals, LOXU… ពិព័រណ៍នេះក៏នឹងផ្តល់ជូននូវឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មផងដែរ។

CAMBIUL 2018 ក៏នឹងបើកបង្ហាញសម្រាប់ឧស្សាហកម្មធំៗផ្សេងទៀតដូចជា អគ្គិសនី និងវិស្វកម្ម ប្រព័ន្ធទឹកស្អាត និងកាកសំណល់ ប្រព័ន្ធសុវត្ថិភាព និងគ្រឿងពន្លត់អគ្គិភ័យ ម៉ាសុីនត្រជាក់ និងបន្សុតខ្យល់ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំកម្មវិធីពាណិជ្ជកម្មឈានមុខគេមួយនៅអាសុីមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួរ។ ក្រុមហ៊ុននេះក៏មានការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅប្រទេសបង់ក្លាដេស កម្ពុជា ឡាវ ម៉ាឡេសុី ភូមា ហ្វុីលីពីន និងស្រីលង្កាផងដែរ៕ ស តារា