ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកនឹងធ្លាក់ក្នុងដំណាក់កាលប្រកួតប្រជែងអាវុធក្រោយការបង្កើនចំណាយការពារជាតិ

បច្ចុប្បន្នប្រទេសជាច្រើនជុំវិញពិភពលោកក្នុងនោះមានប្រទេសមហាអំណាច ទាំងនៅអាមេរិក អឺរ៉ុប និងអាស៊ីបានបង្កើនការចំណាយសម្រាប់ការពារជាតិ និងទិញ អាវុធជាច្រើន ក្នុងនោះមានដូចជាអាមេរិក រុស្ស៊ី និងចិនជាដើម។ កន្លងមកអាមេរិក បានប្រកាសចំណាយបន្ថែម៥៤ពាន់លានដុល្លារសម្រាប់ការពារជាតិ។

ក្រៅពីនេះអង្គការអូតង់ក៏បានជំរុញឱ្យសមាជិកសម្ពន្ធអាត្លង់ទិកបង្កើនថវិកាយោធាជាចាំបាច់ ដូចអ្វីដែលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ទាមទារ ពោលគឺ ត្រូវចំណាយថវិកាលើវិស័យការពារជាតិ ឱ្យបានយ៉ាងហោចណាស់ ២ភាគរយនៃ ផលិតផលសរុបក្នុងស្រុក។ “នៅឆ្នាំ២០១៦ មានប្រទេសជាសមាជិកចំនួនតែ៥ប៉ុណ្ណោះ ដែលមានកញ្ចប់ ថវិកាយោធាលើសពី ២ភាគរយនៃផលិត ផលដុលសរុបជាតិ។ ចាប់ពីឆ្នាំ២០១៧ ទៅសមាជិកអូតង់ទាំងអស់ត្រូវតែប្រឹងប្រែង ទ្វេដងឡើង”។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់លោក Jens Stoltenberg អគ្គលេខា ធិការអង្គការអូតង់នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំចេញផ្សាយនៅចន្ទទី ១៣ ខែមីនា ឆ្នាំ២០១៧ ដោយបានសង្កត់ធ្ងន់ទៀតថា “ការបង្កើនថវិកាយោធាគឺជាភាពចាំបាច់នៃការរឹតចំណងភ្ជាប់សម្ពន្ធភាពអន្តរអាត្លង់ ទិកឱ្យនៅតែរឹងមាំ”។

របាយការណ៍នេះក៏បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតអំពីវិសមភាពរវាងសហរដ្ឋអាមេរិក នឹងរដ្ឋជាសមាជិកអូតង់ផ្សេង ទៀត ហើយការបែងចែកបន្ទុកនៅក្នុងរង្វង់អង្គការក៏គ្មានលក្ខណៈស្មើភាពដែរ។ នេះបើតាមលោកអគ្គលេខាធិការអង្គការអូតង់បញ្ជាក់។

NKD-36x6_outline

លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកថ្មី តែងតែជំរុញឱ្យសមាជិកអូតង់នៅអឺរ៉ុបទាំងអស់ បំពេញកាតព្វកិច្ចហិរញ្ញ វត្ថុក្នុងអត្ថន័យដាក់លក្ខខណ្ឌថាក្នុងនាមជាសមាជិករដ្ឋនីមួយៗត្រូវតែ ហ៊ានចំណាយ យ៉ាងហោច២ភាគរយនៃប្រាក់ដុលរបស់ ខ្លួនទៅលើវិស័យយោធា។

ផលិតផលសរុបក្នុងស្រុករបស់សហ រដ្ឋអាមេរិកមានកម្រិត ៤៦ភាគរយនៃ ផលិតផលសរុបរបស់ប្រទេសជាសមាជិកអូតង់ទាំងអស់បូកបញ្ចូលគ្នា តែអាមេរិក បានចំណាយថវិកាដល់ទៅ ៦៨ភាគរយនៃកញ្ចប់ថវិកាយោធារបស់សមាជិកទាំង ២៨ប្រទេស។

ក្រៅពីអាមេរិកដែលបានចំណាយ ថវិកាយោធាឱ្យអូតង់ ៣,៣៦ភាគរយនៃ ផលិតផលសរុបរបស់ប្រទេស ក្នុងនោះ មានតែអង់គ្លេស (២,១៧ភាគរយ), ប៉ូឡូញ (២,០១ភាគរយ), អេស្តូនី (២,១៨ ភាគរយ) និងក្រិក (២,៣៦ ភាគរយ) ដែលបាន សម្រេចកម្មវត្ថុរបស់អង្គការក្នុងការដំឡើងលើការចំណាយផ្នែកយោធា។ នេះបើតាមការប៉ាន់ស្មាននៅឆ្នាំ២០១៦៕ ម៉ែវ សាធី

SM-CTV-01a-02_001
ballistic mistral2