ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោក​កាន់តែ​មាន​គ្រោះថ្នាក់​ពេល​គ្រាប់បែកបរមាណូ​រីកសាយ​ភាយ​កាន់តែ​ខ្លាំង​

​មនុស្សជាតិ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ពី​ភព​ផែនដី​ដោយសារ​តែ​មនុស្ស​ លោក​ផ្ទាល់​ជា​អ្នក​ធ្វើ​ឱ្យ​បាត់បង់​នូវ​អ្វី​ ដែល​ខ្លួន​មាន​។​ គ្រាប់បែក​ប្រល័យ​លោក​ របស់​ប្រទេស​មហាអំណាច​ដូច​អា​មេ​រិ​ក​ រុ​ស្ស៊ី​ ចិន​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ និង​ប្រទេស​ អឺរ៉ុប​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ភព​ផែនដី​ លាយ​សាបសូន្យ​។​

នៅ​ពេល​នេះ​ប្រ​សិន​ បើ​ប្រទេស​ដែល​គេ​ហៅ​ថា​«​និយម​ ឆ្វែ​ង​»​ មាន​គ្រាប់បែកបរមាណូ​នោះ​ សង្គ្រាម​បរមាណូ​នឹង​កើតឡើង​។​ ទាំង​ នោះ​ហើយ​បានជា​អា​មេ​រិ​ក​ខិតខំ​រារាំង​ ប្រទេស​អី​រ៉ា​ក់​ ស៊ី​រី​ ទុ​យ​នេ​ស៊ី​ អី​រ៉​ង​ កូរ៉េ​ ខាងជើង​ផលិត​គ្រាប់បែកបរមាណូ​ បើ​ មិន​ដូច្នេះ​ទេ​នឹង​មាន​សង្គ្រាម​បរមាណូ​ កើតឡើង​ ។​

​នៅ​ពេល​នេះ​ប្រទេស​មហាអំណាច​ មិន​ទាន់​ឈាន​ដល់​សន្ធិសញ្ញា​អន្ដរជាតិ​ មិន​រីកសាយ​ភាយ​អាវុធ​បរមាណូ​ មូលហេតុ​ដោយសារ​តែ​ប្រទេស​មហា​ អំណាច​ខ្លាច​បាត់បង់​អំណាច​របស់​ខ្លួន​ ប្រសិនបើ​គ្មាន​អាវុធ​បរមាណូ​ទេ​នោះ​។​ សេចក្ដី​ព្រាង​ដែល​ជា​ការ​ផ្ដួចផ្ដើម​គំនិត​ របស់​បណ្ដា​ប្រទេស​អា​រ៉ាប់​ មិន​អាច​អនុ​ ម័ត​ចេញ​ទៅ​រួច​ដោយសារ​តែ​មានការ​ ជំទាស់​ពី​សំណាក់​សហរដ្ឋអាមេរិក​ និង​ សម្ពន្ធមិត្ដ​ ។​

​សេចក្ដី​ព្រាង​សេចក្ដីសម្រេច​ដែល​ គាំទ្រ​ដោយ​បណ្ដា​ប្រទេស​អា​រ៉ាប់​បាន​ កំណត់​យក​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៦​ ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ​ ក្នុង​ការ​កោះ​ ប្រជុំ​សន្និសីទ​ស្ដី​ពី​ការ​បង្កើត​តំបន់​គ្មាន​ អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា​ ព្រម​ ទាំង​ដាក់បន្ទុក​ឱ្យ​លោក​បាន​ គី​មូ​ន​ អគ្គ​ លេខាធិការ​អង្គការសហប្រជាជាតិ​ជា​ អ្នកដឹកនាំ​គម្រោង​បង្កើត​តំបន់​គ្មាន​ អាវុធ​នុយក្លេអ៊ែរ​នេះ​។​ ក៏​ប៉ុន្ដែ​សេចក្ដី​ ព្រាង​នេះ​ត្រូវ​ជាប់​គាំង​ ដោយសារ​តែ​ មានការ​ជំទាស់​ពី​សំណាក់​សហរដ្ឋ​ អា​មេ​រិ​ក​ អង់គ្លេស​ និង​កា​ណា​ដា​ ។​

​មន្ដ្រី​ការទូត​របស់​ប្រទេស​ទាំង​៣​នេះ​ បាន​ធ្វើការ​ពន្យល់​ថា​ ពួក​គេ​មិន​ប្រឆាំង​ នឹង​គម្រោង​បង្កើត​តំបន់​គ្មាន​នុយក្លេអ៊ែរ​ នៅ​មជ្ឈិមបូព៌ា​នេះ​ទេ​ ក៏​ប៉ុន្ដែ​ ពួក​គេ​មិន​ ឯកភាព​នឹង​ការ​ចេញ​សេចក្ដីសម្រេច​ ដាក់​ឱសានវាទ​ ដោយ​មិន​មានការ​ព្រម​ ព្រៀង​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ ។​

​ក៏​ប៉ុន្ដែ​អ៊ី​រ៉​ង់​វិញ​ក្នុង​នាម​ក្រុម​ប្រទេស​ មិន​ចូលបក្ស​សម្ព័ន្ធ​បាន​ស្ដីបន្ទោស​ដល់​ ប្រទេស​ទាំង​៣​នេះ​ថា​បាន​រារាំង​គម្រោង​ដែល​មានការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ ភាគច្រើន​ដើម្បី​គ្រាន់តែ​ការពារ​ផល​ ប្រយោជន៍​របស់​ប្រទេស​មួយ​ដែល​មិន​ ស្ថិត​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​ អាវុធ​នុយក្លេអ៊ែរ​ ។​

​អ៊ី​ស្រា​អែ​ល​ដែល​ជា​ប្រទេស​តែ​មួយ​ គត់​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​ អាវុធ​នុយក្លេអ៊ែរ​ហើយ​ដែល​មិនមែន​ ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិន​រីកសាយ​ ភាយ​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្ដែ​បាន​ចូលរួម​ ក្នុង​សន្និសីទ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ ការណ៍​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ ថា​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​សន្និសីទ​បង្កើត​ តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទៅ​តាម​ កាលបរិច្ឆេទ​ និង​របៀបវារៈ​ដែល​ស្ថិត​ ក្រោម​ការ​បង្គាប់បញ្ជា​របស់​អង្គការ​ សហប្រជាជាតិ​នោះ​ទេ​ ៕

nuclear-explosions-atomic-bomb-cities

Mk_6_nuclear_bomb