ព័ត៌មានទាន់ហេតុការណ៍៖

ពេលណាអ្នកគ្រប់គ្រងផ្សារអូរអំបិលបើកភ្នែកមើលឃើញគំនរសំរាម?

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារអូរអំបិលស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន រអ៊ូ និងរិះគន់យ៉ាងខ្លាំងចំពោះការបោះចោលសំរាមរាយរប៉ាត់រប៉ាយរហូតគរដូចភ្នំនៅក្បែរផ្សារតែអ្នកម៉ៅការនិងអាជ្ញាធរមិន មានចំណាត់ការ ។

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ប្រជា ពលរដ្ឋនិងក្រុមអាជីវករបាននិយាយថា “អាជ្ញាធរក្រុងខេត្តគ្មានវិធានការរៀបចំទីតាំងស្តុកសំរាមឲ្យបានត្រឹមត្រូវខណៈខាងក្រុមហ៊ុនប្រមូលសំរាមមានភាពយឺតយ៉ាវក្នុងការប្រមូលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ”។

ក្រុមអាជីវករបាននិយាយទៀតថា ខាង ម្ចាស់ផ្សារមិនព្រមធ្វើកន្លែងស្តុកសំរាមឲ្យបានត្រឹមត្រូវដោយយកផ្លូវក្រោយផ្សារផ្នែកខាងត្បូងឆៀងខាងកើតធ្វើជាកន្លែងចាក់សំរាមបណ្តាលឲ្យសំរាមរាយប៉ាយគរដូចភ្នំលើផ្លូវថ្នល់ជះក្លិនអសោចលើអាជីវករនិងប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះ។

ពលរដ្ឋបន្តថា ក្រុមហ៊ុនប្រមូលសំរាម មានភាពយឺតយ៉ាវក្នុងការប្រមូលធ្វើឲ្យគំនរសំរាមមួយនេះបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ អាជីវករលក់ដូរនិងអ្នករស់នៅក្បែរនោះទទួលក្លិនស្អុយជាប្រចាំ។

NKD-36x6_outline

ពួកគាត់បញ្ជាក់ថា បើរឿងបន្ថែមតូប ឲ្យអាជីវករ លក់ដូរ និងយកភាស៊ីដូចជា យកថ្លៃសំរាមអាជីវករ១កន្លែងចំនួន៥០០រៀលនិងថ្លៃភាស៊ីផ្សារពី៣០០ទៅ៥០០រៀលមិនដែលខកខានមួយថ្ងៃណានោះ ឡើយ។

ទាក់ទងបញ្ហានេះលោក លឿន មួ អនុ ប្រធានក្រុមហ៊ុនប្រមូលសំរាម(ហ្កាអីុយ៉ាភីអិលស៊ី)បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក តែងតែដឹកសំរាមចេញនៅរាល់៥ថ្ងៃម្តង តែមួយរយៈពេលនេះដោយសារមានការ ពឹងពាក់ពីលោកចៅសង្កាត់អូរអំបិលឲ្យ ក្រុមហ៊ុនរបស់លោកជួយប្រមូលសំរាមក្នុងឱកាសបុណ្យអុំទូកទើបធ្វើឲ្យមានការយឺតយ៉ាវក្នុងការប្រមូលបែបនេះ។

បន្ថែមពីនេះលោក វ៉ៃ កេងលីអភិបាលក្រុងសិរីសោភ័ណបញ្ជាក់ថា បញ្ហាសំរាមនៅផ្សារអូរអំបិលកាលពីពេលកន្លងទៅថ្មីៗនេះលោកបានប្រជុំរវាងក្រុមហ៊ុន”ហ្កាអ៊ីយ៉ាភីអិលស៊ី”នឹងអ្នកប្រមូលសំរាមក៏ដូចជា អាជ្ញាធរសង្កាត់ ដើម្បីរៀបចំដាក់ផែនការធ្វើយ៉ាងណានៅដំណាច់ឆ្នាំ២០១៦នេះត្រូវតែរៀបចំបញ្ហាសំរាមឲ្យបានរៀបរយ៕ សហការី

aes-1

13413928_1105772689483917_530224842_n