ព័ត៌មានទាន់ហេតុការណ៍៖

ពេលអនាគតពលរដ្ឋចិន មានជាងពាក់កណ្តាលពលរដ្ឋសរុបលើពិភពលោក

បច្ចុប្បន្នចិនមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក បើតាមតួលេខថ្មីបំផុតដល់បំណាច់ឆ្នាំ២០១៨នេះចិនមានពលរដ្ឋសរុបដល់ទៅ 1,415,045,928 នាក់ ស្មើនឹង18.54 % នៃពលរដ្ឋទូទាំង ពិភពលោក។ ទាំងនោះគឺជាកំណើនយឺត យ៉ាវផង ដោយសារជាច្រើនឆ្នាំកន្លងមក ចិនបានអនុវត្តគោលនយោបាយ កូនមួយ ។
នៅពេលនេះចិន បានប្តូរនយោបាយដោយអនុញ្ញាតឲ្យពលរដ្ឋបង្កើតកូនដោយសេរី  មិនតែប៉ុណ្ណោះ អ្នកដែលមានកូនតិចជាងពីរនាក់នឹងត្រូវបង់ពន្ធ ហើយអ្នកដែលមានកូនចាប់ពី៣នាក់ឡើងទៅមិនចាំបាច់បង់ពន្ធឡើយ។ គោលនយោបាយនោះ នឹងធ្វើឲ្យអនាគត នៅលើភពផែនដីមានតែពលរដ្ឋចិនប៉ុណ្ណោះ។ ជាមួយគ្នានេះពល រដ្ឋ ប្រទេសផ្សេងទៀត ដូចជា កូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប អាមេរិក មានចំនួនពលរដ្ឋធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែពលរដ្ឋមិនព្រម បង្កើតកូន ។ ជាក់ស្តែងនៅក្នុងប្រទេស ជប៉ុន ត្រូវបានអ្នកវិភាគព្យាករថានឹងផុត    ពូជដោយសារតែកំណើតពលរដ្ឋធ្លាក់ចុះជាលំដាប់ កុមារកើតតិច មនុស្សចាស់កើន ឡើង។
សារព័ត៌មានចិនបានផ្សាយថា រដ្ឋាភិបាលចិនកំពុងត្រៀមរៀបចំសេចក្តីព្រាងច្បាប់ នៃក្រមរដ្ឋប្បវេណីរបស់ខ្លួនលែងកំណត់    ចំនួនកូនដែលគូស្វាមីភរិយាចិនមានសិទ្ធិបង្កើតទៀតហើយ។ គម្រោងច្បាប់នេះជា សារបញ្ជាក់ថា អាជ្ញាធរក្រុងប៉េកាំងកំពុងត្រៀមខ្លួនលុបចោលទាំងស្រុងផែនការ    គ្រួសារតាមគន្លងនយោបាយ គ្រួសារកូន  មួយ”ដែលចិនបានអនុវត្តយ៉ាងតឹងតែង    បំផុតតាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៥។
ប្រឈមនឹងភាពចាស់ជរារបស់ប្រជា ជន ចិនបានប្រកាសបោះបង់ចោល នយោ បាយ “កូនតែមួយ” នៅចុងឆ្នាំ២០១៥។ តាំងពីពេលនោះមក គូស្វាមីភរិយាចិន អាចមានកូនទីពីរ តែមិនអាចមានច្រើន លើសពីពីរនាក់បាន ឡើយ។
ប៉ុន្តែនៅថ្ងៃនេះ ចិនបាននិងកំពុងរៀបចំគម្រោងច្បាប់ថ្មី ដែលលែងមានចែង  ទាល់សោះអំពីការកម្រិតចំនួនកូន និង បម្រាមអ្វីទាំងអស់។ ច្បាប់នេះនឹងត្រូវអនុម័តនៅឆ្នាំ២០២០ ដោយអង្គសមាជសភាប្រជាជនដែលជាអ្នកគ្រប់គ្រងច្បាប់រដ្ឋ ប្បវេណីចិន។
សូមបញ្ជាក់ថា បក្សកុម្មុយនីស្តចិនបានចេញគោលការណ៍ “កូនតែមួយ” នៅឆ្នាំ ១៩៧៩ ដើម្បីទប់ស្កាត់កំណើនប្រជាជន ដោយមិនខ្លាចនឹងចាប់បង្ខំប្រជាជនឱ្យ   រលូតកូន ឱ្យប្រើវិធីពន្យារកំណើត ឱ្យបង់ ពិន័យ ឱ្យជាប់ពន្ធនាគារទេ … នយោបាយត្រួតពិនិត្យកំណើតដ៏តឹងតែងនេះបានរងការរិះគន់យ៉ាងខ្លាំង ព្រោះវាបានបង្កឱ្យ វិសមភាពជាច្រើន កំណើនមនុស្សចាស់ និងកង្វះមនុស្សភេទស្រី ព្រោះចិនចូលចិត្ត តែកូនប្រុស។
មុនការប្តូរផ្លាស់នយោបាយឆ្នាំ២០១៥ ចិនបានផ្តល់សិទ្ធិ ជាករណីលើកលែងឱ្យស្ត្រីចំនួន៥០លាននាក់ បង្កើតកូនពីរ ក្រោមមូលហេតុជាជនភាគតិច ជាអ្នក ជនបទ មានកូនទីមួយភេទស្រី ខ្លួនឯងឬ ស្វាមីជាកូនទោលស្រាប់។ ប៉ុន្តែច្បាប់នេះមិនបានផ្តល់ផ្លែផ្កាទេ ! អត្រាកំណើត បានធ្លាក់ចុះខ្លាំងនៅឆ្នាំ២០១៧ ព្រោះ គូស្វាមីភរិយាចិន មិនចង់បង្កើតកូនទីពីរ ដោយខ្លាចបាត់បង់ការងារ ដោយបញ្ហា ថវិកា ផ្ទះសម្បែងថ្លៃ ការសិក្សាក៏អស់ ច្រើន។
ក្នុងបរិបទនេះ កំណើនមនុស្សចាស់ កំពុងក្លាយជាវិបត្តិប្រជាសាស្ត្រ ចំនួន ពលរដ្ឋចិនសកម្ម (១៦-៥៩ឆ្នាំ) បាន ធ្លាក់ចុះអស់ជិត៥លាននាក់កន្លះ កាលពី ឆ្នាំទៅ និងជាគម្រប់៦ឆ្នាំជាប់ៗគ្នា មកនៅ ត្រឹមតែ៩០២លាននាក់ ពោលគឺត្រូវជា ៦៥%នៃប្រជាជនសរុប។
បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល ចំនួនប្រជាជនវ័យចំណាស់ចាប់ពី៦០ឆ្នាំឡើងទៅ នឹងកើនឡើងដល់ទៅ ៤៨៧ លាននាក់នៅឆ្នាំ២០៥០ ពោលគឺស្មើនឹង ៣៥%នៃប្រជាជនសរុប ទល់នឹង២៤១ លាននាក់ (១៧%)នៅឆ្នាំ២០១៧។
ដើម្បីធ្វើយ៉ាងណាបញ្ចុះបញ្ចូល ឱ្យ យុវជន-យុវនារីចិនសម័យថ្មីបង្កើតកូនឱ្យបានច្រើន រដ្ឋាភិបាលបានសម្រេចថាអ្នកមានកូនតិចជាងពីរនាក់នឹងត្រូវបង់ពន្ធជូនរដ្ឋនេះជាវិធានការដែលជាសំណើរបស់ អ្នកស្រាវជ្រាវ និង ដែលកំពុងបង្កឱ្យមានការតស៊ូមតិផុសផុលបំផុតក្នុងបណ្តាញ អុីនធើណេត។
« បង្កើនការបង្កកំណើត ៖ បេសកកម្មថ្មីសម្រាប់អភិវឌ្ឍប្រជាសាស្ត្រចិនសករាជថ្មី » នេះជាចំណងជើងអត្ថបទដែល  សរសេរដោយសាស្ត្រាចារ្យពីររូប ទើបចុះ ផ្សាយក្នុងទំព័រកាសែត Xinhua Daily កាសែតរបស់បក្សកុម្មុយនីស្តចិន កាលពី ថ្ងៃអង្គារ។
បើតាមខ្លឹមសារនៃអត្ថបទ ចិនកំពុង ត្រៀមស្នើវិធានការថ្មី គួរឱ្យភ្ញាក់ផ្អើល គឺ ពលរដ្ឋចិនអាយុក្រោម៤០ឆ្នាំ មិនថាភេទ ស្រី ឬភេទប្រុសទេ នឹងត្រូវបង់ពន្ធជូនរដ្ឋ រហូតទាល់តែមានកូនពីរនាក់ទើបឈប់។ ពន្ធនោះនឹងត្រូវកាត់ដកយកពីប្រាក់ខែ ដោយផ្ទាល់ ទៅដាក់បំពេញហិបមូល និធិមាតុភាព។
នៅថ្ងៃកំណើតកូនទីពីរ ប្តីប្រពន្ធអាចចាប់ផ្តើមធ្វើសំណុំបែបបទទារប្រាក់សំណង ពីមូលនិធិមកវិញផង និងអាចសុំជំនួយ    ឧបត្ថម្ភសម្រាប់មកបង្គ្រប់ចំណូលដែលអាក់ខានពេលពពោះមិនទៅធ្វើការ។ ចំណែកពលរដ្ឋចិនណាដែលមានកូនតែម្នាក់ ឬ គ្មានកូនសោះ អាចទារសំណងពន្ធមកវិញ នៅពេលចូលនិវត្តន៍ តែប៉ុណ្ណោះ។
គំនិតផ្តួចផ្តើមនេះ បានទទួលការស្វា គមន៍ដោយប្រុងប្រយ័ត្នបំផុត ! ថ្វីបើពល រដ្ឋចិនភាគច្រើនយល់ថា ជាការបង្កើតមូលនិធិមាតុភាពជាសំណើល្អ តែការបំពេញ    ហិបគួរតែជាភារកិច្ចរបស់ពលរដ្ឋចិនគ្រប់រូប មិនមែនតែចំពោះអ្នកគ្មានកូនឡើយ។ នេះជាប្រតិកម្មដែលគេឃើញចុះផ្សាយយ៉ាងផុសផុលនៅលើទំព័រអុីនធើណេត។
ចិនមាននយោបាយកូនទោល តាំងពី ឆ្នាំ១៩៧០មក ប៉ុន្តែប្រឈមនឹងភាពចាស់ជរារបស់ប្រជាពលរដ្ឋ ចិនសម្រេចលុប ចោលច្បាប់នេះ នៅឆ្នាំ២០១៥ ដោយ អនុញ្ញាតឱ្យគូស្វាមីភរិយាចិន អាចបង្កើត​កូនពីរនាក់។ ភ្លាមដំបូង គេសង្កេតឃើញ ពលរដ្ឋចិនត្រេកអរនាំគ្នាបង្កើតកូនទីពីរ     ប៉ុន្តែពលរដ្ឋចិនភាគច្រើនយល់ថាជីវិតថ្លៃខ្លាំងណាស់ មិនអាចមានកូនពីរនាក់បាន ទេ។ នៅឆ្នាំ២០១៧ អត្រាកំណើតបាន ធ្លាក់ចុះមកត្រឹម ១៧,២៣លានទារក ទល់នឹង១៧,៨៦លាននាក់នៅឆ្នាំ២០១៦។ ទោះជាយ៉ាងដូច្នេះក្តី ក៏ចិននៅតែជា         ប្រទេសដែលមានប្រជាជនច្រើនជាងគេ   បំផុត សរុបប្រមាណ១.៣៨០លាននាក់៕  ម៉ែវ សាធី