ព័ត៌មានទាន់ហេតុការណ៍៖

ពោះធំ​៣​ខែ​ប្រុស​ស្នេហ៍ ​រត់​ចោល​មក​លោតទឹក ​សម្លាប់​ខ្លួន​

​ខេត្ដកំពង់ចាម​ ៖​ នារី​វ័យក្មេង​ម្នាក់​ មាន​ផ្ទៃពោះ​៣​ខែ​ជាមួយ​ប្រុស​ស្នេហ៍​ ស្រាប់តែ​ប្រុស​ស្នេហ៍​ដោះដៃ​ធ្វើ​ឱ្យ​នាង​ ខូចចិត្ដ​ក៏​រត់​មក​លើ​ស្ពាន​គី​ហ្សូ​ណា​ប៉ង​ លោតទឹក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ពាន​គី​ហ្សូ​ណា​ត្រង់​ចន្លោះ​ សរសរ​ប៉េ​៩-១០​ ។​

​នាង​យ៉ុ​ង​ ធីតា​ អាយុ​១៧​ឆ្នាំ​ មាន​ទី​លំ​ នៅ​ក្នុងភូមិ​ទ្រាន​ ឃុំ​ទ្រាន​ ស្រុក​កំពង់​ សៀម​ ខេត្ដកំពង់ចាម​ ។​

តាម​សម្ដី​នារី​រង​គ្រោះ​រូប​នេះ​បានឱ្យ​ ដឹង​ថា​ ដំបូង​នាង​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ ម្ដុំ​មុខ​រោងចក្រ​កាត់ដេរ​ស្រុក​កំពង់សៀម​ បន្ទាប់​មក​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័​ណ្ឌ​ ស្នាក់​នៅ​បន្ទប់​ជួល​ទល់មុខ​គ្នា​ ហើយ​បុរស​នោះ​បាន​អួត​ប្រាប់​នាង​ថា​ គេ​នៅ​កំលោះ​មិន​ទាន់​មាន​ប្រពន្ធ​កូន​ទេ​ សូ​ម្បី​សង្សារ​ក៏​គ្មាន​ដែរ​លុះ​ពេល​ជួប​មុខ​នាង​ស្រាប់តែ​គេ​បាក់ចិត្ដ​លង់​ស្នេហ៍​លើ​ រូប​នាង​ដកចិត្ដ​មិន​រួច​តែ​ម្ដង​។​ ដោយ​ សារ​តែ​ចង់​ស្គាល់​រសជាតិ​ស្នេហា​ខ្លាំង​ ពេក​ ទើប​នាង​បាន​ដាក់ចិត្ដ​ស្រឡាញ់​គេ​ វិញ​រហូត​បាន​រស់នៅ​ជុំ​គ្នា​ដូច​ប្ដី​ប្រពន្ធ​ ដែល​មក​ដល់​ពេល​នេះ​ពួក​នាង​បាន​រួម​ រស់​នឹង​គ្នា​អស់​រយៈពេល​ជាង​៧​ខែ​មក​ ហើយ​និង​ថែម​ទាំង​មាន​ផ្ទៃពោះ​៣​ខែ​ ទៀត​ផង​ ។​

​នារី​រង​គ្រោះ​បន្ដ​ថា​ នៅ​ពេល​ដែល​នាង​ ពពោះ​កូន​ក្នុង​ផ្ទៃ​បាន​២​ខែ​ ស្រាប់តែ​ប្រុស​ ស្នេហ៍​ហេងស៊យ​របស់​នាង​បាន​បញ្ចុះ​ ប​ញ្ជូ​ល​ឱ្យ​នាង​យក​កូន​ក្នុង​ផ្ទៃ​ចេញ​ តែ​នាង​ មិន​ព្រម​ ព្រោះ​យល់​ថា​ ជា​សាច់ឈាម​ ទៅ​ហើយ​ សុខចិត្ដ​ទុក​ឱ្យ​កើតមក​និង​បី​ បាច់​ចិញ្ចឹម​ឱ្យ​ធំ​ដឹងក្ដី​នឹង​គេ​ ។​ ដោយសារ​ តែ​នាង​មិន​ព្រម​ទម្លាក់​កូន​ចោល​នេះ​ ហើយ​ទើប​ធ្វើ​ឱ្យ​បុរស​ជា​សង្សារ​នោះ​ចេះ​ តែ​គេច​មុខ​ពី​នាង​ ទីបំផុត​គេ​ក៏​រត់​ទៅ​រស់​ នៅ​ភ្នំពេញ​ចោល​នាង​បាត់​ ទើប​ធ្វើ​ឱ្យ​នាង​ ខូចចិត្ដ​មិនដឹង​ដោះស្រាយ​យ៉ាងណា​ ក៏​ ជ្រើស​យក​ផ្លូវស្លាប់​មក​បញ្ចប់​បញ្ហា​ទាំង​ ឡាយ​តែ​ម្ដង​ ។​ ប៉ុន្ដែ​គ្រាន់តែ​ឡើង​ដល់​ លើ​ស្ពាន​គី​ហ្សូ​ណា​ប៉ុនប៉ង​លោ​ចុះ​ទៅ​ក្នុង​ ទឹក​ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​ លើ​ស្ពាន​រួម​នឹង​អ្នកដំណើរ​ឃាត់​ទាន់​ ។​

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​សួរនាំ​រួចរាល់​ហើយ​ សមត្ថកិច្ច​ បាន​អប់រំ​ណែនាំ​ និង​ជួយ​លើកទឹកចិត្ដ​ ដើម្បី​កុំឱ្យ​នារី​រង​គ្រោះ​គិត​ខ្លី​បន្ដ​ទៀត​ ។​ ក្រោយមក​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​អាណា​ ព្យាបាល​ដើម្បី​មក​ទទួលយក​នារី​រង​គ្រោះ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕ ​ហេង​ ន​រិ​ន្ទ្រ​

Narin