ព័ត៌មានទាន់ហេតុការណ៍៖

ព័រទុយហ្គាល់កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយទម្លាក់ប៉ូឡូញដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះក្រុមជម្រើជាតិ ប៉ូឡូញក្នុងការកាត់សេចក្តីដោយបាល់ប៉េណាល់ទី ៥-៣ មានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ទី្វបអឺរ៉ុប (យូរ៉ូ)ឆ្នាំ២០១៦ នៅបារាំង ។

ប៉ូឡូញបានរកគ្រាប់បាល់នាំមុខព័រទុយហ្គាល់បាន១គ្រាប់នៅនាទីទី២ ដោយកីឡាករឆ្នើម Lewandowski ។ ប៉ុន្តែនៅនាទីទី៣៣ កីឡាករខ្សែបម្រើប្រយុទ្ធរបស់ព័រទុយហ្គាល់ Renato Sanches បានរកគ្រាប់បាល់១គ្រាប់តាមស្មើរហូតដល់ចប់តង់ និងថែម១៥នាទី២ដង ទើបកាត់សេចក្តីដោយបាល់ប៉េណាល់ទីតែម្តង ។

សម្រាប់ព័រទុយហ្គាល់អាចចាត់ទុកជាក្រុមខ្លាំងដែលបានទៅអង្គុយចាំមុនគេនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្រុមដែលរង់ចាំអ៊ុតទៅវគ្គបន្តទៀតគឺវេល បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ម្ចាស់ផ្ទះបារាំង និងអ៊ីស្លង់ ៕

7gxzfias

e4z5o7n1

jos75uw8