ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះកំណាចបំផុតនឹងវាយប្រហារអាមេរិក នៅថ្ងៃទី១៣ខែកញ្ញា

ព្យុះសង្ឃរា ទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ ២០១៨នេះ នឹងវាយប្រហារនៅពីររដ្ឋ ក្នុង ទឹកដីអាមេរិក នាថ្ងៃទី១៣ ខែកញ្ញា ខាង មុខ ។ ព្យុះមានឈ្មោះថា Florence ត្រូវ បានព្យាករថាជាព្យុះកំណាចបំផុត និងគ្រោះ ថ្នាក់បំផុតមិនធ្លាប់មាន នឹងវាយប្រហារ ចូលទឹកដីអាមេរិកនៅថ្ងៃទី១៣ខែកញ្ញាខាងមុខ ។ ព្យុះនេះបានសំដៅទៅកាន់ពីររដ្ឋ គឺរដ្ឋ North Karolina និង South Carolina ដោយមានល្បឿនខ្យល់ដល់ទៅ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ព្យុះនេះនឹង បង្កើនកម្លាំង បន្ថែមទៀត ហើយចូលដល់ដីគោកនៅថ្ងៃទី១៣ខែកញ្ញានេះ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ​ជាតិ NHC បានបញ្ជាក់ថា ព្យុះ Florence ពេលចូលដល់ដីគោក នឹងបង្កឲ្យមានភ្លៀង ធ្លាក់ខ្លាំង បង្កទៅជាគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ។ ព្យុះFlorence ត្រូវបានព្យាករ ថាជាព្យុះ ដែលមានគ្រោះថ្នាក់បំផុត ចាប់ ពីពេលនេះដល់ថ្ងៃទី១៣ខែកញ្ញា ។

អភិបាលរដ្ឋ North Carolina និង South Carolina បានប្រកាសអាសន្ន ពីព្យុះកំណាចខាងលើ។ លោក Henry McMaster បានប្រកាសនៅក្នុងសន្និសីទកាសែតថា«យើងនឹងការពារមិនឲ្យមាន មនុស្សម្នាក់ណាស្លាប់នោះឡើយដោយ ព្យុះខាងលើ »។

លោក McMaster បានបញ្ជាក់ទៀតថា នឹងមានពលរដ្ឋ យ៉ាងតិច១លាននាក់ត្រូវជម្លៀសចេញពីឆ្នេរសមុទ្រ ទៅកាន់តំបន់ មានសុវត្ថិភាព ។ ព្យុះខាងលើមាន ៥ កម្រិត ហើយពេលនេះបានប្រកាសអាសន្នដល់កម្រិតទី៤ ហើយ។

កាលពីឆ្នាំ២០១៧ ព្យុះ ធំៗជាច្រើន បានវាយប្រហារនៅលើទឹកដីអាមេរិក ក្នុង នោះមាន ព្យុះ Maria សម្លាប់មនុស្ស ៣ពាន់នាក់ ។ព្យុះ Harvey សម្លាប់មនុស្ស ៦៨នាក់ និងបំផ្លាញទ្រព្យសម្បត្តិគិតជា ទឹកប្រាក់ជាង១,២ពាន់លានដុល្លារអាមេរិក។ ព្យុះបានបង្កឲ្យមាន គ្រោះទឹកជំនន់ នៅក្នុងទីក្រុង Houston ជាទ្រង់ទ្រាយធំ ក្នុងប្រវត្តិសាស្ត្រ។

បច្ចុប្បន្នកម្លាំងទាហានអាមេរិក មួយ ក្រុមបានទៅកាន់ តំបន់ Raleigh រដ្ឋnorth Carolina ដើម្បីសហការជាមួយកម្លាំងសន្តិសុខក្នុងតំបន់ដើម្បី ជួយដល់ពលរដ្ឋ ទប់ ទល់នឹងព្យុះកំណាចខាងលើ។ ក្រៅពីនេះ កម្លាំងទាហានអាមេរិកបានបញ្ជូន នាវា ៣០គ្រឿង ចូលទៅកាន់ឆ្នេរសមុទ្រ Virginia ដើម្បីជួយពេលមានហេតុការណ៍ បន្ទាន់៕ ម៉ែវ សាធី