ព័ត៌មានទាន់ហេតុការណ៍៖

«ព្យុះភ្លើង» កំពុងរាលដាលទៅកាន់តំបន់ផ្សេងទៀតនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ បន្តរាលដាលទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុង តំបន់ភាគខាងជើង ទីក្រុង Los Angeles កាលពីថ្ងៃទី១០ខែធ្នូ បានគំរាមកំហែង ដល់ទីក្រុងផ្សេងទៀត ក្នុងរដ្ឋកាលីហ្វ័រ​នីញ៉ា ដូចជាទីក្រុង Santa Barbara និង Carpinteria ។

ភ្លើងឆេះព្រៃ បានបំផ្លាញ អចលនទ្រព្យ ជាង ៦០០ និងបំផ្លាញព្រៃឈើជាង ៧មឺុនហិកតា។បើទោះបីមានការខិតខំជាច្រើនថ្ងៃកន្លងមកតែក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងស្ថានភាពបានតែប្រមាណ១៥ភាគរយ ប៉ុណ្ណោះ។ ភ្លើងឆេះព្រៃរាលដាលខ្លាំង ដោយសារតែ តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ក្តៅខ្លាំង ។ មន្ត្រី ក្នុងតំបន់បានស្នើ ដល់ពលរដ្ឋរបស់ខ្លួន បង្កើនការប្រុង ប្រយ័ត្ន ខ្ពស់ចំពោះការរាលដាលនៃភ្លើងឆេះព្រៃ។

ភ្លើងឆេះព្រៃនៅរដ្ឋ កាលីហ្វ័រនីញ៉ា គិតមកដល់ពេលនេះ មានរយៈពេល ៧ថ្ងៃហើយ ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ។ ពួកគេទាំងអស់បានរងគ្រោះ ដោយសារ លក្ខខណ្ឌអាកាសធាតុ អាក្រក់បំផុត ដោយសំណើមធ្លាក់ចុះទាប ខ្យល់បោកបក់ ខ្លាំង និងដីប្រេះក្រហែង ។

NKD-36x6_outline

ក្រុមអាជ្ញាធរ បានប្រកាសអំពីអាសន្នសញ្ញាពណ៌សីុជម្ពូ ដែលជាកម្រិតព្រមាន មួយខ្ពស់បំផុត ស្របពេលដែល “អាកាសធាតុកាន់តែអាក្រក់ខ្លាំងដោយសារអគ្គិភ័យ” ។ ផ្ទៃដីប្រមាណ១០.០០០ហិកតា តែប៉ុន្មានម៉ោងប៉ុណ្ណោះត្រូវភ្លើងឆេះរាលដាល ។

ក្រុមពន្លត់អគ្គភ័យប្រមាណ ៥. ៧០០នាក់ បានញាប់ដៃញាប់ជើង ខំ ព្យាយាមទប់ស្កាត់ ឆេះរាលដាល ដើម្បី កុំឲ្យឆ្លងចូលរដ្ឋផ្សេងៗ ។ តំបន់ Thomas បានរងគ្រោះដោយភ្លើង នៅខេត្ត Ventura មានទំហំខូចខាតច្រើនបំផុត និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង៤៣ខ្នងទៀតផង ។

ពលរដ្ឋជិត២០០.០០០នាក់ ត្រូវបាន ជម្លៀសខ្លួនចេញពីផ្ទះ របស់ពួកគេ ដោយ សារតែភ្លើងបានឆាបឆេះ រហ័សបំផុតទាំង កណ្តាលយប់ ៕ ម៉ែវ សាធី