ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ​ Chan​ Hom​ វាយប្រហារ​ប្រទេស​ជប៉ុន​រួច​ឆ្ពោះទៅ​កោះ​តៃវ៉ាន​និង​ចិន​

​ក្រសួង​ព្យាករ​អាកាសធាតុ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ ព្យុះ​Chan​ Hom​ បាន​វាយប្រហារ​ទៅ​លើ​កោះ​ Okinawa​ របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ហើយ​ពេល​នេះ​បាន​ឆ្ពោះទៅ​កាន់​ប្រទេស​ចិន​ និង​កោះ​តៃវ៉ាន​។​

​បណ្តាញ​ព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ មនុស្ស​២៤​នាក់​នៅ​ខេត្ត​អូ​គី​ណា​វ៉ា​បាន​រង​របួស​ដោយសារ​តែ​ខ្យល់ព្យុះ​។​ មន្ត្រី​ក្នុង​តំបន់​បាន​ប្រកាស់​អាសន្ន​ពី​គ្រោះ​ទឹកជំនន់​ និង​បាក់​ដី​ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុយ​ប្រយ័ត្ន​ខ្ពស់​។​

កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា​ទីតាំង​ខ្យល់ព្យុះ​នៅ​ចម្ងាយ​ពី​កោះ​Miyako​ ប្រមាណ​១០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ ដោយ​ធ្វើ​ដំណើរ​បាន​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ នៅ​ពេល​ដែល​វាយប្រហារ​ចូល​ដី​កោ​កកោះ​អូ​គី​ណា​វ៉ា​ ព្យុះ​Chan​ Hom​ មាន​ល្បឿន​ខ្យល់​ដល់​ទៅ​216​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ បង្ក​ឲ្យ​មាន​រលក​សមុទ្រ​ធំៗ​មាន​កម្ពស់​ដល់​ទៅ​១២​ម៉ែត្រ​។​

តាម​បណ្តាញ​ព័ត៌មាន​តូ​ក្យូ​បាន​ផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​១៨០​នាក់​នៅ​លើ​កោះ​អូ​គី​ណា​វា​ត្រូវ​ជម្លៀស​ខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ដើម​ឈរ​ជា​ច្រើន​ត្រូវ​ខ្យល​បក​រលំ​ ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត​។​ ប​ន្ត្រី​ទទួលខុសត្រូវ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ ខ្យល់​ខ្លាំង​នៅ​តែ​បន្ត​គ្រប់​ដណ្តប់​នៅ​លើ​កោះ​នេះ​ដដែល​ ហើយ​ពលរដ្ឋ​ជាង​៤​ម៉ឺន​គ្រួរ​សារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

តាម​ការ​ព្យាករ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែកក្កដា​ដំបន់​ជា​ច្រើន​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ និង​អា​ម៉ា​មី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដោយ​មាន​គ​ម្រិ​ត​ទឹកភ្លៀង​រហូត​ដល់​ទៅ​២០០​មី​ល្លិ​ម៉ែត្រ​។​

នៅ​ពេល​នេះ​ចិន​បាន​ប្រកាស​អាសន្ន​កម្រិត​ក្រហម​ ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​។​ ពលរដ្ឋ​ចិន​ប្រមា​ន​២​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ហើយ​ ទូក​ កបាល់​នេសាទ​ជាង​២​ម៉ឺន​គ្រឿង​ត្រូវ​ចូល​ចក​គេច​ពី​ខ្យល់ព្យុះ​ផង​ដែរ​។​

នៅ​ពេល​នេះ​ចិន​មិន​ត្រឹមតែ​ប្រឈម​នឹង​ព្យុះ​ Chan​ Hom​ ប៉ុណ្ណោះ​ឡើយ​គឺ​ប្រឈម​នឹង​ខ្យល់ព្យុះ​ពី​ផ្សេង​ទៀត​ដែល​សំដៅ​ទៅ​ប្រទេស​ចិន​។​ ទាំងនោះ​ហើយ​បាន​ធ្វើ​ឲ្យ​មន្ត្រី​ចិន​បាន​ប្រកាស​អាសន្ន​ស្នើ​ដល់​ពលរដ្ឋ​មានការ​ប្រុយ​ប្រយ័ត​ខ្ពស់​ ៕​ ម៉ែ​វ​ សា​ធី​

hfghf

maxresdefault

gettyimages-480158294

ghf