ព័ត៌មានទាន់ហេតុការណ៍៖

ព្រលែងសត្វអណ្តើក១៣០ក្បាលចូលក្នុងតំបន់អភិរក្ស

ខេត្តបន្ទាយមានជ័យ៖ សត្វអណ្តើក១៣០ក្បាល​ត្រូវបានមន្ត្រី​កងរាជអាវុធហត្ថ​ដែលបង្ក្រាបបាននាពេលកន្លងមកនោះ បានព្រលែងនៅតំបន់អភិរក្ស អូរន្ទះបាញ់ ។

ពិធីនេះធ្វើឡើងកាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ សីហា ឆ្នាំ២០១៨

សត្វអណ្តើកដែលព្រលែងមានចំនួន១៣០ក្បាល នៅតំបន់អភិរក្ស អូរន្ទះបាញ់ ស្រុកព្រះនេត្រព្រះ
ដែលកម្លាំង កងរាជអាវុធហត្ថបង្ក្រាបបានកាលពីថ្ងៃទី៥ ខែសីហា ​ឆ្នាំ២០១៨ ។

ចូលរួមក្នុងពិធីនេះមានលោកប្រធានរដ្ឋបាលព្រៃឈេីខេត្ត
លោកអភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ ៕