ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨និង០០នាទីព្រឹក ព្រឹទ្ធសភានៃ ព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះគឺផ្តោតសំខាន់ទៅរបៀបវារៈដូចខាងក្រោម៖

-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចកី្តព្រាងច្បាប់សី្តពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

-កំណត់របៀបវារៈ និងកាលបរិចេ្ឆទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣៕ ស រស្មី