ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធិចារ្យកីឡាការ៉ាតេដូជប៉ុនមកម្ពុជាក្នុងគោលបំណងពិនិត្យលើកបច្ចេកទេសនិង ហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រង

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា មានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ព្រឹទ្ធិចារ្យកីឡាការ៉ាតេរបស់ប្រទេសជប៉ុន ដែលជាកំពូល មនុស្សក្នុងវិស័យកីឡាការ៉ាតេនៅជប៉ុននោះ បានមកបំពេញទស្សនកិច្ចពិសេសមួយនៅកម្ពុជារយៈពេល៤ថៃ ចាប់ពីថៃ្ងទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ។

លោក វ៉ាត់ ចំរើន បានបន្តថា ក្នុងដំណើរទស្សនកិច្ចពិសេសរបស់ប្រតិភូដែលជាគ្រូ បង្វឹកជប៉ុនមកកាន់ប្រទេសកម្ពុជារយៈពេល៤ថៃ្ងនេះ គឺតបតាមការអញ្ជើញ របស់លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ក្នុងគោលបំណងធំៗចំនួន២គឺ ទី១- ពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៃការរៀបចំអភិវឌ្ឍន៍ របស់សហព័ន្ធកីឡាការ៉ាតេនៅម្ពុជាទី២-ពិនិត្យមើលផ្នែកបច្ចេកទេស ខណៈដែល ប្រទេសជប៉ុន និងជួយការ៉ាតេកម្ពុជាក្នុងគោលដៅជំរុញឆ្ពោះទៅរកគុណផលចូលរួមអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទ្រទេសជប៉ុន ពិសេសទៀតនោះ គឺជួយកម្ពុជាបំប៉ន់ផ្នែកបច្ចេកទេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

NKD-36x6_outline

លោកបានបញ្ជាក់ថា ក្រៅពីទស្សនកិច្ចពិនិត្យមើលគោដៅចំម្បងចំនួន២ធំៗ ដែលសហព័ន្ធកីឡាការ៉ាតេជប៉ុន និងជួយកម្ពុជានោះ ក៏មានការហ្វឹកហាត់រួមគ្នារវាងសិស្ស គ្រូការ៉ាតេកម្ពុជាជាមួយគ្រូជប៉ុនរយៈពេល២ថៃ្ងផងដែរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកបច្ចេកទេសដល់អត្តពលិកកីឡាការ៉ាតេកម្ពុជា ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រឹទ្ធិចារ្យកីឡាការ៉ាតេដូជប៉ុនទាំង៥មកកាន់កម្ពុជានេះ តបតាមការអញ្ជើញពីលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ៕ សារីម