ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា​ព្រះមហាក្សត្រ​ថ្វាយ​គ្រឿង​សក្ការៈបូជា​ ចំពោះ​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​

​ខេត្តសៀមរាប​ ៖​ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ជា ​ច្រើន​ថ្ងៃ​ នៅ​លើ​ ទឹកដី​ ខេត្តសៀមរាប​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ព្រះរាជ​វត្ត​មាននៅ​ឯ​ព្រះវិហារ​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ ជាទី​ដែល​ព្រះរាជា​បាន​ថ្វាយ​គ្រឿង​សក្ការៈបូជា​ នៅ​ទីនោះ​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ដែល​ដង្ហែ​ព្រះរាជ​ដំណើរ​ដោយ​សម្តេច​ ចៅ​ហ្វា​វាំង​ វរវៀងជ័យ​ អធិបតី​ស្រឹង្គា​រ៍​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងព្រះបរមរាជវាំង​ ព្រមទាំង​នាម៉ឺន​សព្វ​មុខមន្ត្រី​ នៃ​ក្រសួង​ព្រះ​បរម​រាជ​ វាំង​ ព្រះ​ឧទ្ទិស​បួងសួង​ដល់​ព្រះ​តេជៈ​បារមី​ដ៏​មាន​បុ​ទ្ធា​នុ​ភាព​របស់​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ សូម​ជួយ​អភិបាល​គ្រង​រក្សា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​ សម្តេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំ​ ផុត​ ព្រមទាំង​ប្រជាជាតិ​ មាតុភូមិ​ខ្មែរ​បាន​ប្រកប​តែ​នឹង​ព្រះ​បរមសុខ​ និង​សេចក្តី​ សុខ​ សុភមង្គល​ត្រជាក់ត្រជំ​ចម្រុងចម្រើន​ជា​រៀង​រហូត​តទៅ​។​

​ចាប់តាំងពី​ឡើង​គ្រង​រាជសម្បត្តិ​កាលពី​ ឆ្នាំ​២០០៤​ ព្រះករុណា​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​តែងតែ​យក​ព្រះរាជ​ហឫទ័យ​ទុកដាក់​ដល់​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ប្រជារាស្ត្រ​ជា​កូនចៅ​របស់​ព្រះ​អង្គ​ ហើយ​ជា​ញឹកញាប់​ព្រះ​ ករុណា​បាន​សព្វព្រះរាជហឫទ័យ​យាង​ ចុះ​ចែក​ព្រះរាជ​អំណោយ​សប្បុរស​ របស់​ព្រះ​អង្គ​ និង​សម្តេចម៉ែ​នៅ​តាម​តំបន់​ជនបទ​ និង​តាម​តំបន់​ ដែល​ទទួល​រង​ គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ ដើម្បី​ជា​ការ​សម្រាល​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រ​ ជា​រាស្ត្រ​ទាំងនោះ​ ។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ តែងតែ​យាង​សាកសួរ​សុខទុក្ខ​ប្រជា​ រាស្ត្រ​នៅ​តាម​លំនៅ​ឋាន​ និង ​មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ជូន​ចំពោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​ខិតខំ​ដឹកនាំ​កសាង​ជាតិ​ និង​ជួយ​ថែរក្សា​ការពារ​ប្រជារាស្ត្រ​នៅ​គ្រប់​ទីកន្លែង​ ធ្វើ​ឱ្យ​កម្ពុជា​យើង​មាន​ភាព​ រីក​ចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​ និង​ទទួល​នូវ​សេចក្តីសុខ​សន្តិភាព​ និង​ស្ថិរ​ ភាព​គ្រប់​ប្រការ​ ។​ ព្រះករុណា​ព្រះមហាក្សត្រ​ក៏​បាន​កោតសរសើរ​ជូន​សម្តេច​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ មនុស្សធម៌​ដ៏​​ឧត្តុង្គឧត្តម​ជួយ​ប្រជាជាតិ​មាតុភូមិ​ និង​ប្រជារាស្ត្រ​កម្ពុជា​នៅ​ទូ​ ទាំង​ប្រទេស​គ្រប់ពេលវេលា​ គ្រប់​កាលៈទេសៈ​នោះ​។​

​ក្នុង​ឱកាស​នេះ​ដែរ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ជាទី​គោរព​សក្ការៈ​ ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​ប្រោស​ព្រះរាជ​ ទាន​ព្រះរាជ​អំណោយ​ដល់​អ្នក​ថែរក្សា​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ និង​ ក្រុម​ភ្លេងពិណពាទ្យ​ក្នុង​ម្នាក់ៗ​ទទួល​បាន​សារុង​០១​ និង​ថវិកា​២​ម៉ឺន​រៀល​ ។​ បន្ទាប់​មក​ព្រះករុណា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ក៏​បាន​សព្វ​ព្រះ​ រាជហឫទ័យ​ថ្វាយ​ គ្រឿង​សក្ការៈបូជា​ចំពោះ​ព្រះ​ទេវរូប​លោកយាយ​ទេព​នៅ​ ខាង​មុខ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប​ផង​ដែរ​៕

259

261