ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​ សម្ដេចព្រះ​មហាក្សត្រី​ ស្តេចយាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះអង្គ សម្ដេចព្រះ​មហាក្សត្រី​ មុនីនាថ សីហនុ ស្តេចសព្វព្រះរាជហឫទ័យ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តាមជើងហោះហើរអន្តរជាតិពោធិ៍ចិនតុង ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការ ជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំងនេះផងដែរ ។
​​ ​
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ ៕