ព័ត៌មានទាន់ហេតុការណ៍៖

ព្រះនាង ជប៉ុនរៀបការជាមួយរាស្ត្រសាមញ្ញ បង្កការព្រួយបារម្ភអំពីហានិភ័យនៃវិបត្តិអ្នកស្នងរាជ្យសម្បត្តិ

ការដែលស្ត្រីនៅក្នុងរាជ្យវង្ស មិនអាចស្នងរាជ្យ បានឡើយ ហើយថែមទាំងបាត់បង់ តំណែងជាព្រះនាងទៅទៀត ក្រោយពេលសម្រេចបោះបង់តំណែងទៅរៀបការជាមួយរាស្ត្រសាមញ្ញម្នាក់ មិនជាប់ខ្សែរាជវង្ស បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋជប៉ុន អំពីហានិភ័យនៃវិបត្តិ ខ្វះអ្នកស្នងរាជ្យនៅពេលអនាគត ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា ព្រះនាង Mako ព្រះជន្ម ២៥វស្សាជាបុត្រីច្បង របស់ ព្រះរាជ្យបុត្រ Akishino នឹងត្រូវភ្ជាប់ពាក្យជាមួយមេធាវី ដែលមានអាយុស្មើគ្នា គឺលោក Kei Komuro ហើយរៀបការនៅឆ្នាំក្រោយ ។

ព័ត៌មានស្តីពីការរៀបការខាងលើ បានធ្វើឲ្យមានសំណួរជាច្រើនចោទសួរឡើងថា ស្ត្រីនៅក្នុងរាជ្យវង្ស ជប៉ុន គ្មានតំណែងអ្វីទេឬ? តាមច្បាប់ជប៉ុន ស្ត្រី មិនអាចស្នងរាជ្យសម្បត្តិបានឡើយ មិនតែប៉ុណ្ណោះ ពេលរៀបការជាមួយមនុស្ស ធម្មតាគឺត្រូវ ដកហូតតំណែង ព្រះនាង ឬ ព្រះរាជ្យបុត្រទៀតផង។ ដូច្នេះ ព្រះនាង Mako នឹងក្លាយជា ពលរដ្ឋសាមញ្ញម្នាក់ក្រោយរៀបការរួច។

នៅពេលនេះដែរ គណៈរដ្ឋមន្ត្រីជប៉ុន នឹងចេញច្បាប់ថ្មីនៅថ្ងៃទី១៩ ខែឧសភានេះ អនុញ្ញាតឲ្យ ព្រះចៅអធិរាជ្យ Akihito ព្រះជន្ម៨៣វស្សា ដាក់រាជ្យសម្បត្តិ ក្រោយពេលព្រះអង្គប្រកាស ពីគម្រោងខាងលើកាលពីខែសីហា ឆ្នាំ២០១៦ ដោយសារតែព្រះជន្មាយុចាស់។ ច្បាប់អនុញ្ញាតឲ្យព្រះចៅអធិរាជ្យដាក់រាជ្យសម្បត្តិត្រូវបានសភាអនុម័ត ។

តាមច្បាប់ព្រះចៅអធិរាជ្យជប៉ុនមិនអាចដាក់រាជ្យបានឡើយអស់មួយជីវិត រហូតដល់ចូលទិវង្គត់ ទើបរាជ្យបុត្រឡើងស្នងរាជ្យ ប៉ុន្តែពេលនេះត្រូវផ្លាស់ប្តូរច្បាប់ ។

NKD-36x6_outline

សារព័ត៌មាន NY times បានផ្សាយថា ក្នុងស្ថានភាព នេះ ពលរដ្ឋជប៉ុនជាច្រើន បានលើកសំណើទៅកាន់សភារដ្ឋាភិបាលថា គួរតែត្រួតពិនិត្យច្បាប់ឡើងវិញ អនុញ្ញាត ឲ្យព្រះនាង និងកូនរបស់ព្រះនាង មានសិទ្ធិស្នងរាជ្យសម្បត្តិ ។

តាមការស្ទង់មតិ ពលរដ្ឋជប៉ុន ភាគច្រើនបានគាំទ្រ ឲ្យព្រះនាង អាចស្នងរាជ្យបាន ។ តាមការស្ទង់មតិរបស់សារព័ត៌មានក្យូដូញ៉ូវ បានផ្សាយថា ពលរដ្ឋជប៉ុនដល់ទៅ៨៦ភាគរយ គាំទ្រ ឲ្យស្ត្រីឡើងសោយរាជ្យសម្បត្តិ បាន។ ពលរដ្ឋជប៉ុន ២ភាគ៣ បានលើកឡើងថា បុត្រា ឬបុត្រី របស់ ព្រះចៅអធិរាជ្យ គឺត្រូវតែស្ថិតនៅក្នុងបញ្ជីស្នងរាជ្យទាំងអស់ មិនត្រូវប្រកាន់ ឡើយ។

បច្ចុប្បន្ន រាជ្យវង្ស មានបុរសតែ ៥អង្គប៉ុណ្ណោះ គិតទាំង ព្រះចៅអធិរាជ្យ និង ព្រះអានុជព្រះចៅអធិរាជ្យ ។ ជាមួយនឹងសមាជិកតិចបែបនេះ ខ្សែរាជ្យវងរួមតូច បែបនេះបើនៅតែប្រកាន់នោះអនាគតជប៉ុន នឹងមិនមានស្តេចគ្រងរាជ្យសម្បត្តិឡើយ។

កាលពី១២ឆ្នាំមុន ព្រះនាង Sayako ពេលនេះ មានព្រះជន ៤៨វស្សា ដែលជាបុត្រីតែមួយគត់របស់ ព្រះចៅអធិរាជ្យ Akihito បានរៀបការជាមួយមនុស្សធម្មតាម្នាក់ ហើយត្រូវចាកចេញពីរាជ្យវាំង ។ ប៉ុន្តេនៅពេលជ្រើសរើស ព្រះចៅអធិរាជ្យថ្មី ព្រះនាង ក៏នៅមានសិទ្ធិទៅចូលរួមបោះឆ្នោតផងដែរ ៕ ម៉ែវ សាធី