ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតសរសើរព្រះរជ្ជទាយាទ ប៊ីនសាល់ម៉ាន់ ជាសាធារណៈ

ចែករំលែក៖

ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត មាន ព្រះរាជ្យបន្ទូលជាលើកដំបូង ក្រោយមាន រឿងអាស្រូវ ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងស្ថានទូតប្រចាំប្រទេសទួរគី ព្រះមហាក្សត្រ Sal man បានសរសើរ និងគាំទ្រដល់រជ្ជទាយាទ Mohammad Bin Salman ។

ការដែលព្រះមហាក្សត្រមានព្រះបន្ទូលបែបនេះកើតឡើង ក្រោយពេលមានព័ត៌ មានជាច្រើន បានផ្សាយថា ព្រះរជ្ជទាយាទ

ប៊ីនសាល់ម៉ាន់ ជាអ្នកបញ្ជាឲ្យសម្លាប់អ្នកសារព័ត៌មាន ខាងលើដែលតែងតែប្រឆាំង នឹងរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ។

សារព័ត៌មាន AP បានដកស្រង់របាយការណ៍ស្តីពីគោលនយោបាយប្រចាំឆ្នាំ ប៉ុន្តែព្រះមហាក្សត្រមិនបានលើកឡើងពី គម្រោងនៅឆ្នាំក្រោយឡើយ ដោយព្រះអង្គ លើកឡើងពីសង្គ្រាមនៅក្នុងប្រទេសយេម៉ែន សន្តិសុខនៅប៉ាឡេស្ទីននិង ស្ថិរភាព ទីផ្សារប្រេង ប្រឆាំងអីុរ៉ង់ ក៏ដូចជាបញ្ហា បង្កើនការងារធ្វើដល់ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីត ។

ព្រះមហាក្សត្រ Salman ក៏បានបង្ហាញការគាំទ្រពេញទំហឹងដល់ព្រះរជ្ជទាយាទ Mohammad Bin Salman ដោយព្រះអង្គសរសើរដល់អ្នកស្នងរាជសម្បត្តិ វ័យ៣២ ឆ្នាំ មានភាពឆ្លាតវៃ និងផ្តោតការអភិវឌ្ឍ ធនធាន ជំនាន់ក្រោយរបស់អារ៉ាប៊ីសា អ៊ូឌីត កាន់តែប្រសើរឡើង ។ ព្រះរជ្ជទាយាទបានតាមដានយ៉ាងយកចិត្តទុកដាក់ទាំងសន្តិសុខនិងសេដ្ឋកិច្ចជាតិ ។

ព្រះមហាក្សត្រ Salman មានព្រះបន្ទូលថា«ប្រទេសជាតិនេះកំពុងធ្វើការ ឥតឈប់ ឈរដើម្បី បង្កើនការងារបន្ថែមទៀត និង បណ្តុះបណ្តាលដល់ក្រុមយុវជនអារ៉ាប៊ីសាអ៊ូឌីត ។ព្រះរជ្ជទាយាទ ប្រធានគណៈកម្ម ការ សេដ្ឋកិច្ចនិងអភិវឌ្ឍ បានខិតខំដើម្បី អភិវឌ្ឍន៍សមត្ថភាពរបស់មនុស្ស នឹងត្រៀម ដល់ជំនាន់ថ្មី មានការងារថ្មីនាពេលអនា គត»។

ព្រះរជ្ជទាយាទ ប៊ីន សាល់ម៉ាន់នឹងចូល រួមកិច្ចប្រជុំ G 20 នៅទីក្រុង Buenos Aires នាចុងខែវិច្ឆិកា ហើយនេះជាលើកទីមួយដែលព្រះរជ្ជទាយាទបានបំពេញទស្សន កិច្ចនៅក្រៅប្រទេសជាលើកដំបូង ក្រោយពីមានករណីសម្លាប់អ្នកសារព័ត៌មាន ។

ពាក់ព័ន្ធនឹងសំណុំរឿងអ្នកសារព័ត៌មាន រងការធ្វើឃាត អាមេរិកបញ្ជាក់ថា មិនឲ្យអ្នកនៅពីក្រោយខ្នងរួចខ្លួនឡើយ ។ ចំណែកតុលាការអារ៉ាប៊ីអ៊ូឌីតវិញ បានចេញ សេចក្តីប្រកាសថា ព្រះរជ្ជទាយាទ ប៊ីន សាល់ម៉ាន់ មិនជាប់ពាក់ព័ន្ធនឹងការធ្វើឃាតនោះឡើយ។

លោក Mike Pence អនុប្រធានាធិបតី អាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនឱ្យអ្នកទទួលខុសត្រូវលើឃាតកម្មសម្លាប់អ្នកកាសែត Jamal Khashoggi បានរួចខ្លួនទេ។ ប្រតិកម្មរបស់លោកធ្លាក់មកបន្ទាប់ពីកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានផ្សព្វផ្សាយសេចក្តីសន្និដ្ឋានរបស់ភ្នាក់ងារចារកិច្ចអាមេរិក CIA ថារជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីត ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ ជាអ្នក បញ្ជាឲ្យមានឃាតកម្មនោះ។

ពីជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោកអនុប្រធានាធិបតីអាមេរិក បានអះ អាងថា អាមេរិកនឹងបន្តតាមដានសំណុំ រឿងនេះ ហើយអាមេរិកដាច់ខាត វែករក មុខអ្នកបញ្ជាលើឃាតកម្មសម្លាប់អ្នកកាសែត ខាសូជី ឱ្យមកប្រឈមនឹងការណ៍ពិត ! លោក Mike Pence បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះព័ត៌មានទាក់ទងនឹងការបញ្ចប់សំណុំរឿងឃាតកម្មនេះទេ តែបានចាត់ទុកការធ្វើឃាតអ្នកកាសែតជាតិអារ៉ាប៊ីសាអូ៊ឌីតថាជាទង្វើដ៏ព្រៃផ្សៃ និងជាការប្រមាថសារព័ត៌មានសេរីនិងឯករាជ្យ។

ជាមួយគ្នានេះ ព្រះរាជអាជ្ញាអារ៉ាប៊ី សាអូ៊ឌីត បានប្រកាសទទួលស្គាល់ អំពី អំពើឃាតកម្មលើរូបលោក ខាសូជី ដែល កើតឡើងនៅថ្ងៃទី២ តុលា នៅក្នុងស្ថាន កុងស៊ុលរបស់អារ៉ាប៊ីសាអូ៊ឌីត ប្រចាំក្រុង អ៊ីស្តង់ប៊ូល។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូ៊ឌីត បានចោទប្រកាន់មនុស្ស១១នាក់ ហើយ ក្នុងចំណោមនោះ មាន៥នាក់ អាចជាប់ ទោសប្រហារជីវិត។ ក៏ប៉ុន្តែព្រះរាជអាជ្ញា នេះ បានអះអាងថា ព្រះអង្គម្ចាស់រជ្ជ ទាយាទ ម៉ូហាំម៉េដ ប៊ីនសាល់ម៉ាន់ មិន មានអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មនេះទេ។ ដោយឡែកទួរគី បានចាត់ទុកថាការសន្និ ដ្ឋាននេះ មិនគ្រប់គ្រាន់ទេ ហើយបានទាមទារឲ្យបើកការស៊ើបអង្កេតអន្តរជាតិ ដោយឯករាជ្យ។ តែសំណើនេះ ត្រូវបាន អារ៉ាប៊ីសាអូ៊ឌីត បដិសេធចោល។

ថ្ងៃពុធ ទី១៤ វិច្ឆិកា លោក Shaalan al Shaalan អ្នកនាំពាក្យនៃព្រះរាជអាជ្ញាអារ៉ាប៊ីសាអូ៊ឌីត បានប្រកាសថា លោក ចាម៉ាល់ ខាសូជី ពិតជាត្រូវគេសម្លាប់នៅក្នុងស្ថាន កុងស៊ុលប្រាកដមែន។ ក៏ប៉ុន្តែអំពើឃាត កម្មនេះ គឺពុំមានអ្វីពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ម៉ូហាមេដ ប៊ីនសាល់ម៉ាន់ (MBS) ទេ។

អ្នកនាំពាក្យព្រះរាជអាជ្ញារូបនេះ បាន ពន្យល់ថា គឺភ្នាក់ងារចារកិច្ចសម្ងាត់អារ៉ាប៊ីសាអូ៊ឌីតម្នាក់ ឈ្មោះមេបញ្ជាការ Ahmed al-Assiri ដែលជាអ្នកបញ្ជូនមនុស្សមួយ ក្រុម ឲ្យទៅក្រុងអ៊ីស្តង់ប៊ូល ដើម្បីចាប់ ខ្លួនលោក ចាម៉ាល់ ខាសូជី យកមក អារ៉ាប៊ីសាអូ៊ឌីត។ ក៏ប៉ុន្តែគឺប្រធានក្រុមបេសកកម្មនេះទេ ដែលបានសម្រេច សម្លាប់ លោកខាសូជី នៅទីនោះតែម្តង។ ព្រះរាជ អាជ្ញាអារ៉ាប៊ីសាអូ៊ឌីត បានទទួលស្គាល់ថា លោកចាម៉ាល់ ខាសូជី ត្រូវបានគេសម្លាប់ដោយប្រើថ្នាំបំពុល រួចហើយត្រូវបានគេកាត់ពុះជាដុំតូចៗ ដើម្បីយកចេញទៅចោល នៅខាងក្រៅស្ថានកុងស៊ុល។

សូមបញ្ជាក់ផងដែរថា អាជ្ញាធរអារ៉ាប៊ី សាអូ៊ឌីត បានចាប់ឃាត់ខ្លួនមនុស្ស២១ នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែព្រះអាជ្ញាអារ៉ាប៊ីសាអូ៊ឌីត បានធ្វើការចោទ ប្រកាន់ជាផ្លូវការ លើមនុស្ស១១នាក់។ ក្នុងចំណោមនោះ មាន៥នាក់ ដែលព្រះ រាជអាជ្ញាអារ៉ាប៊ីសាអូ៊ឌីត ទាមទារឲ្យជាប់ ទោសប្រហារជីវិត។

ដោយឡែក លោករដ្ឋមន្ត្រីការបរទេស ទួរគី បាននិយាយថា អារ៉ាប៊ីសាអូ៊ឌីត ចង់ឲ្យគេជឿថា អំពើឃាតកម្មនេះ ជាអំពើ មិនបានគ្រោងទុកមុន តែធាតុពិត បើ ពិនិត្យធាតុផ្សំ និងភស្តុតាងដែលទួរគីមាន គឺច្បាស់ណាស់ ដែលអំពើនេះ ជាការរៀបគម្រោងទុកជាមុនយ៉ាងល្អិតល្អន់។ ការ កាត់សាកសព ជាបំណែកតូចៗ មិនមែនជារឿងចេះតែនឹកឃើញធ្វើភ្លាមៗនោះទេ។

ដូចគ្នាដែរ លោកប្រធានាធិបតីទួរគី បានលើកឡើងជាច្រើនលើកច្រើនសា ថា អំពើឃាតកម្មនេះ គឺប្រាកដ ជាបាន ទទួលការបញ្ជាពីថ្នាក់កំពូល របស់អារ៉ាប៊ី សាអូ៊ឌីត។ មនុស្សដែលត្រូវគេចាប់ខ្លួន មាន២នាក់ ដែលគឺជាមនុស្សស្និទបំផុត នឹងព្រះអង្គម្ចាស់ មហាម៉េដ ប៊ីនសាល់ ម៉ាន់។ ទួរគី បានទាមទារ ឲ្យបើកការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ និងឯករាជ្យ ដើម្បីស្វែងរកការពិត។ ក៏ប៉ុន្តែសំណើនេះ ត្រូវបានអារ៉ាប៊ីសាអូ៊ឌីត បដិសេធ៕សាធី


ចែករំលែក៖