ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំងមានការរៀបចំ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ដោយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន

ទីក្រុងប៉េកាំង៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ដោយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ព្រមទាំងជួបព្រះរាជសវនាការជាមួយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន, លោក លី ឃើជាំង នាយករដ្ឋមន្ត្រីចិន និងលោក ចាង តឺជាំង ប្រធានសភា តំណាងប្រជាជនទូទាំងប្រទេសចិន ៕

1

2

3

4

5

6

7