ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដឹកនាំកម្លាំងចុះបង្ក្រាបផ្ទះលួចកត់ឆ្នោតវៀតណាមខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់

ខេត្តស្វាយរៀង៖ ផ្ទះលួចកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកកំពង់រោទ៏ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ និងវត្ថុតាងមួយចំនួនកាលពី ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថស្រុកកំពង់រោទ៏ បានចុះបង្រ្កាបផ្ទះលួចកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងស្ថិត នៅភូមិប្ញុស្សីអម ឃុំខ្សែត្រស្រុកកំពង់រោទ៏ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ មានឈ្មោះ នូ យន្ត័ ភេទប្រុសអាយុ ៤២ ឆ្នាំ ម្ចាស់ផ្ទះមានឈ្មោះ ហុង អាយុ ២២ឆ្នាំភេទស្រី និងឈ្មោះប៉េត ភេទស្រី អាយុ៤២ឆ្នាំ ព្រមទាំងបានរឹបអូស វត្ថុតាំងមួយ ចំនូន ដូចខាងក្រោមក្រដាស់ប្រាក់១០០រៀលចំនួន១៥៤ដុំ ក្នុង១ដុំស្មើ៥០០០០រៀល សៀវភៅកត់កន្ទុយលេខចំនួន៥ក្បាល បុងកត់កន្ទុយលេខ២៦៥សន្លឹក ទូរសព្វ័ចំនួន៧គ្រឿង និងប្រាក់រៀលបន្ថែម៨ ៤៥០ ០០០រៀល និងប្រាក់ដុល្លារ ប្រាក់ដុងមួយចំនួនទៀត។

NKD-36x6_outline

បច្ចប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថា